/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្ដែង ចំនួន ០១ ករណី ពីបទ សង់លំនៅដ្ឋានថ្មី លើដីសម្បទានសេដ្ឋកិច្ច ដោយគ្មានលិខិតអនុញ្ញាត

ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១

ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានសហការជាមួយតំណាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច CAMAGRA និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិល បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្ដែង ចំនួន ០១ ករណី ពីបទ សង់លំនៅដ្ឋានថ្មី  លើដីសម្បទានសេដ្ឋកិច្ច  ដោយគ្មានលិខិតអនុញ្ញាត។ កើតហេតុនៅតំបន់ជុំរុំ ២ ត្រង់ចំណុចនិយាមកា UTM ( ៣ ៧២ ៨៩៥ ; ១២ ៣០ ២៣៨ ) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រះអង្គកែវ  ឃុំដងពែង  ស្រុកស្រែអំបិល ខេត្តកោះកុង ប្រព្រឹត្តឡើងដោយប្រជាពលរដ្ឋឈ្មោះ  គយ ប៉ុនណង  ភេទប្រុសអាយុ ៤១ឆ្នាំ  និងម្ដាយ ឈ្មោះ ម៉ង់ គៀវ  អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិព្រះអង្គកែវ  ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ជាម្ចាស់ទទួលខុសត្រូវ។ ពេលប្រតិបត្តិការបង្ក្រាបអ្នកប្រព្រឹត្តល្មើសព្រមបញ្ឈប់សកម្មភាពសាងសង់ផ្ទះខ្ទមរបស់ខ្លួន និងយល់ព្រមផ្ដិតមេដៃធ្វើកិច្ចសន្យារុះរើខ្ទមដោយខ្លួនឯង ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/08/2026

    សាខាធនាគារ​ជាតិ​នៃកម្ពុជាខេត្តកោះកុង​ ធ្វេីយុទ្ធនាការ​ផ្សព្វផ្សាយ​ប្រព័ន្ធ​ទូរទាត់​KHQR និងជម្រុងការប្រេីប្រាស់ប្រាក់រៀល​។

  • ហេង គីមឆន/
    26/08/2026

    លោក​ សុិន​ វិសុទ្ធ​ ព្រះរាជ​អាជ្ញា​រង​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​កោះ​កុង​ បានអញ្ជើញដឹកនាំក្រុមការងារ ធ្វើការចុះអធិការកិច្ច​ នៅពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    26/08/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី​ ក្នុងពិធី​ «បិទការប្រកួតប្រជែងជ័យលាភីសិស្សានុសិស្សប្រចាំឆ្នាំ២០២៥ -២០២៦ នៃសាលាអាស់សាឡាម»

  • ហេង គីមឆន/
    26/08/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម​ជាមួយ ឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដឹកនាំ​កិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    26/08/2026

    លោក ខូវ ជឿង នាយករងឧទ្យានជាតិបទុមសាគរ រួមជាមួយមន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិបទុមសាគរ បានចូលរួមអនុវត្តការងារច្រកដីដាក់ក្នុងថង់ សម្រាប់បណ្ដុះកូនឈើ និងបានជញ្ជូនដាក់ក្នុងថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ សរុបចំនួន ១.៥៣០ ថង់

  • ហេង គីមឆន/
    26/08/2026

    ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ និង​ពិធី​ដុត​បំផ្លាញ​វត្ថុ​តាង​គ្រឿង​ញៀន​