/ / /

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ លោកស្រីប្រធានក្រុមការងារបណ្តាញអ្នកផ្ទុកមេរោគអេដស៍ប្រចាំ ក្រុងខេមរភូមិន្ទ បានចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសាររស់នៅជាមួយមេរោគអេដស៍ ចំនួន ០២នាក់

សាខា កក្រក ខេត្តកោះកុង​ ៖ នៅថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ លោកស្រីប្រធានក្រុមការងារបណ្តាញអ្នកផ្ទុកមេរោគអេដស៍ប្រចាំ ក្រុងខេមរភូមិន្ទ បានចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសាររស់នៅជាមួយមេរោគអេដស៍ ចំនួន ០២នាក់ រស់នៅសង្កាត់ស្មាច់មានជ័យ០១នាក់ និងសង្កាត់ស្ទឹងវែង ០១នាក់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសគ្រួសាររស់នៅជាមួយមេរោគអេដស៍ ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកនាយកសាខា និងក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត ហូបថ្នាំប្រឆាំងមេរោគអោយបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាបានផ្ដល់ជូនក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស សាប៊ូម្សៅ១កញ្ចប់ សាប៊ូដុំ២ដុំ អាវយឺត២​ ថ្នាំបាញ់មូស ២កំប៉ុងតូច ព្រមទាំងថវិកា ចំនួន ៨០,០០០រៀល ដូចៗគ្នា។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    13/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងវេទិកា“ពិភាក្សា ជាមួយយុវជនខេត្តកោះកុង ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំភ្ញីមាសបានឧបត្ថម្ភថវិកាដល់លោកស្រី ណាង យូង រស់នៅភ្ញីមាស ដែលមានជីវភាពខ្វះខាតត្រូវបញ្ជូនកូនស្រីទៅមន្ទីរពេទ្យរាជធានីភ្នំពេញ(ពេទ្យជប៉ុន)

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងដែលស្តុកសាច់បង្កកនៅតាមភូមិ ស្ថិតនៅភូមិទាំងបី នៃឃុំភ្ញីមាស

  • ហេង គីមឆន/
    13/06/2026

    លោកឧត្តមសេនីយ៍ត្រី នឹម ពិសី ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន តំណាងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស.ម.ន បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦ ០០០ ០០០រៀល(ប្រាំមួយលានរៀលគត់) ជូនលោក គង់ ច័ន្ទវាសនា ត្រូវជាកូនបង្កើត របស់សពលោក គង់ វុទ្ធី (មន្ត្រីចូលនិវត្តន៍)

  • រដ្ឋបាលស្រុកកោះកុង/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំជ្រោយប្រស់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/06/2026

    លោក តុង យាវ អភិបាលរងស្រុក និងលោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ