រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាសកិច្ចប្រជុំផ្សព្វផ្សាយពីការពារសន្ដិសុខសណ្ដាប់ធ្នាប់ នឹងបានចែកគ្រឿងឧបភោគ បរិភោគ នឹងសម្ភារៈមួយចំនួនជូនប៉ុស្ដិ៍រដ្ឋបាល នឹងប្រជាការពារភូមិ

លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំប្រជុំដល់ សមាជិកក្រុមប្រឹក្សាឃុំ មេប៉ុស្ដិនគរបាលរដ្ធបាលឃុំ នឹងកម្លាំងប្រជាការពារឃុំ សរុបចំនួន ២៦នាក់ ស្រី ២នាក់ ស្ដីពី ការផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព លេខ.០១ គ.ន.ប. ចុះថ្ងៃទី១ខែមករា ឆ្នាំ ២០២១ របស់រាជរដ្ឋាភិបាល នឹងពង្រឹងកម្លាំងប្រជាការពារ របស់ឃុំ ឲ្យសហការណ៍ ជាមួយកម្លាំង ប៉ុស្ដិនគរបាល រដ្ធបាលឃុំ រួមគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗ រក្សាសន្តិសុខសណ្ដាប់ ធ្នាប់សាធារណះនូវក្នុងមូលដ្ធានឲ្យបានជាប់ជាប្រចាំ។
ក្នងនោះបានចែកអង្ករជូនប្រជាការពារ ៣០នាក់ក្នុងម្នាក់ៗ ទទួលបានអង្ករ ២៥ គីឡូក្រាម នឹងខោ អាវ មួក ចំនួន ៣០កាំផ្លេរ ។ ជាអំណោយសប្បរសជន លោក ជំទាវ សុខសុខាល័យ លោកមេឃុំ នឹងមេប៉ុស្ដិ។
_ថ្ងៃសុក្រ ៨ រោច ខែមាឃ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១។
FEBRUARY,05,2021

អត្ថបទទាក់ទង