២៦/០១/២០២១(វេលាម៉ោង១០:០០នាទីព្រឹក)
………………………………………
លោក ក្រូច បូរីសីហា អភិបាលរងស្រុក នឹងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកក្រុមការងារកងកំលាំងគណ:បញ្ជាការឯកភាពស្រុកសហការជាមួយឧទ្យានជាតិបុទុមសាគរ ចុះត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋបានសាងសង់ ខ្ទមអណាធិបតេយ្យ ដាំដុះ បោះបង្គោលរបង និងពិនិត្យទីតាំងដែលប្រជាពលរដ្ឋបានធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង កាលពីថ្ងៃទី១១ខែមករា ឆ្នាំ២០២១ នៅក្នុងតំបន់អភិរក្ស នៃឧទ្យានជាតិបុទុមសាគរ ស្ថិតនៅក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
……………………………………..
ថ្ងៃអង្គារ ១៣ កើត ខែមាឃ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១
January 26, 2021












