រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាព​ ផ្សព្វផ្សាយ និងអប់រំណែនាំប្រជាពលរដ្ឋការពារការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ នៅភូមិកោះស្តេច

ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២១​ តាមការចាត់តាំងរបស់លោក ចេង មុនីរិទ្ធ អភិបាលស្រុក លោក ទួន ឪទី អភិបាលរង បានដឹកនាំក្រុមការងារចំរុះ អាជ្ញាធរ ភូមិឃុំ និងក្រុមយុវជន ស.ស.យ.ក ស្រុក ចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំ ប្រជាពលរដ្ឋ ពិសេស អាជីវករដែលមានកំពង់ផែ ស្ថិតនៅភូមិកោះស្តេច ត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការ ការពារការឆ្លងជំងឺកូវីដ១៩ និងត្រូវរាយការណ៍ជាបន្ទាន់ករណី ដឹងថាមានពលករ ឆ្លងដែនមកពីប្រទេសថៃ ដើម្បីអាជ្ញាធរ មានវិធានការ និងពិនិត្យសុខភាព ជៀសវាងការចម្លងជំងឺចូលក្នុងសហគមន៍ ។

អត្ថបទទាក់ទង