/ / /

កិច្ចប្រជុំពិភាក្សាជាមួយ ប្រជាពលរដ្ឋក្នុងក្រុម ២០០ គ្រួសារ ប្រជាពលរដ្ឋ ចំនួន ៩៣ នាក់ ស្រី ៦៥ នាក់ លើការស្នើសុំធ្វើផ្លូវ និងសំណងថវិកាពីក្រុមហ៊ុនចំការអំពៅ និងក្រុមហ៊ុនទទួលទិញស្ករ នៅប្រទេសអង់គ្លេស

លោក លី ច័ន្ទរាសី អភិបាលស្តីទី ចូលរួមជាមួយលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក្នុងប្រជុំពិភាក្សាជាមួយ ប្រជាពលរដ្ឋក្នុងក្រុម ២០០ គ្រួសារ ប្រជាពលរដ្ឋ ចំនួន ៩៣ នាក់ ស្រី ៦៥ នាក់ លើការស្នើសុំធ្វើផ្លូវ និងសំណងថវិកាពីក្រុមហ៊ុនចំការអំពៅ និងក្រុមហ៊ុនទទួលទិញស្ករ នៅប្រទេសអង់គ្លេស។ ជាបន្តលោកអភិបាលខេត្តរង បានសន្យាថាចំពោះផ្លូវរដ្ឋបាល នឹងធ្វើជូនប៉ុន្តែរងចាំដាច់ទឹកភ្លៀងសិន ហើយរឿងដំណោះស្រាយថវិកាមិនមែន ជាសមត្ថិកិច្ច របស់រដ្ឋបាលខេត្តនោះទេ ប៉ុន្តែខ្ញុំនិងជួយសម្របសម្រួលទំនាក់ទំនងរកមេធាវីជួយលើកិច្ចការនេះក្នុង ការដាក់ពាក្យបណ្តឹងទៅតុលាការ ។បន្ទាប់មកប្រជាពលរដ្ឋបានឯកភាពតាមមតិ របស់លោកអភិបាលរងខេត្ត។

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    31/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៦-២០២៧ សាលាពុទ្ធិកបឋមសិក្សា សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត និងចែកប្រគេនបណ្ណសរសើរ

  • ហេង គីមឆន/
    31/05/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានអញ្ជើញ​ជួប​សំណេះសំណាល​ និង​ផ្តល់​ការ​ណែនាំ​ ដល់​កងកម្លាំង​ជា​សិក្ខាកាម​ ចូលរួមវគ្គហ្វឹកហ្វឺនមូលដ្ឋានជំនាញប្រតិបត្តិការសឹក និងជំនាញយុទ្ធវិធីប្រតិបត្តិការ ការពារព្រំដែន នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ សមត្ថភាពជំនាញបំរើឲ្យកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ​

  • ហេង គីមឆន/
    31/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៥-២០២៦ សាលាពុទ្ធិកបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត និងចែកប្រគេនបណ្ណសរសើរ

  • ហេង គីមឆន/
    31/05/2026

    អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៩ ក្រោមប្រធានបទ “បេីកបង្ហាញល្បិចកលបង្កេីតភាពទាក់ទាញ – ប្រឆាំងការញៀននីកូទីន និងថ្នាំជក់” ៣១ ឧសភា ១៩៨៧ – ៣១ ឧសភា ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ