សូមជូនដំណឹង ដល់សាធារណៈជនឲ្យបានជ្រាបថា ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត (ឆៀក) ចល័តតាមខេត្តមកដល់ខេត្តកោះកុង ដំណើរការងារឆៀកពីថ្ងៃទី២១-២៥ ខែតុលា ឆ្នាំ២០១៩ ទីតាំងនៅកំពង់ផែដងទង់ ទល់មុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកោះកុង។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានរថយន្តដល់កាលកំណត់ត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស សូមអញ្ជើញមកសហការអោយបានរួសរាន់ទាន់ពេលតាមការគួរ។