ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារខេត្តកោះកុង នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
ក្នុងដំណើរសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារខេត្តកោះកុង ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើការណែនាំអំពីសារៈសំខាន់ នៃការសាមគ្គីភាពផ្ទៃក្នុង ដែលជាគន្លឹះនាំមកនូវភាពជោគជ័យក្នុងដំណើរការដឹកនាំពន្ធនាគារ ឯកឧត្តមបានបន្តទៀតថា ក្នុងនោះក៏ត្រូវការជាចាំបាច់នូវការពង្រឹងការងារសន្តិសុខ និងផ្នែកសុខាភិបាលផងដែរ។
ដោយ៖ ពន្ធនាគារខេត្តកោះកុង