រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារអាហារូបត្ថម្ភនៅកម្ពុជា ខេត្តកោះកុង ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់

លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារអាហារូបត្ថម្ភនៅកម្ពុជា ខេត្តកោះកុង ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ស្តីពីកិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ នៅរដ្ឋបាលខេត្ត កំពង់ឆ្នាំង រយៈពេល៣ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ រៀបចំដោយគ.ជ.អ.ប។

សមាសភាពចូលរូមមាន៖
១.រដ្ឋបាលខេត្ត ៦ រូប
២.រដ្ឋបាលស្រុកថ្មបាំង ៥ រូប
៣.រដ្ឋបាលស្រុកបូទុមសាគរ ៥ រូប
៤.រដ្ឋបាលស្រុកគិរីសាគរ ៥ រូប
សរុប ២១រូប
គោលបំណង ដើម្បីឱ្យគ្រូបង្គោល និងអ្នកអនុវត្តសំខាន់ៗនៅរដ្ឋបាលថ្នាក់ក្រោមជាតិ យល់ដឹងអំពីគោលការណ៍ណែនាំប្រតិបត្តិការស្តីពីមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងមានសមត្ថភាពក្នុងការអនុវត្តកម្មវិធីឃុំ សង្កាត់សម្រាប់ស្រ្តី និងកុមារប្រកបដោយប្រសិទ្ធភាព៕

អត្ថបទទាក់ទង