/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែងទីតាំងដីគម្របព្រៃឈើឆ្នាំ២០០២ មួយកន្លែង ដែលសង្ស័យមានការកាប់រានព្រៃ ឈូសឆាយដី

ថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១

ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឺក ចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែងទីតាំងដីគម្របព្រៃឈើឆ្នាំ២០០២ មួយកន្លែង ដែលសង្ស័យមានការកាប់រានព្រៃ ឈូសឆាយដី ត្រង់ចំណុច 11 º 10′ 00.6″ N ; 103 º 29 ‘ 15.1″ E ស្ថិតក្នុងភូមិសាស្ត្រឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ជាលទ្ធផលក្រុមការងារសង្កេតឃើញថា: ត្រង់ចំណុច 11 º 10’ 00.6″ N ; 103 º 29 ‘ 15.1″ E ជាដីព្រៃបម្រុងស្មាច់ ដីជាំទឹកពុំមានសកម្មភាពឈូសឆាយដីព្រៃឡើយ។ ប៉ុន្តែត្រង់ចំណុចនិយាមក UTM(៣៣៣៩០៦-១២៣៥២៤៣), (៣៣៤១៦៥-១២៣៤៩៣៩), (៣៣៤៤២៥-១២៣៤៨១៩), (៣៣៤៤២៥-១២៣៤៨១៩), (៣៣៤០៥៥-១២៣៥២៣៦), (៣៣៣៨៤១-១២៣៥៤៩៤) មានការបោះបង្គោលហ៊ុព័ទ្ធដីព្រៃ។ ក្រុមការងារបានដកបង្គោលហ៊ុំព័ទ្ធដី សរុបចំនួន ៧៦បង្គោល ក្នុងនោះ : បង្គោល ស៊ីម៉ងហ៊ុំព័ទ្ធដីព្រៃដោយខុសច្បាប់បានចំនួន ៣៦ដើម និងបង្គោលកូនឈើហ៊ុំព័ទ្ធដី បានចំនួន ៤២ដើម។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/06/2026

    ​រដ្ឋបាលឃុំព្រែកខ្សាច់ លោក ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់​ ​បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន ២០០,០០០រៀល ជូនដល់លោកអ៊ុំ ម៉ក់ នោ ដែលជាអាតីត អនុភូមិព្រែកខ្សាច់ ដែលមានវ័យចាស់ជរា និងមានជំងឺ​ប្រចាំកាយ

  • មន្ទីរកិច្ចការនារី/
    10/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្រ្តី ១រូប បានចូលរួមសិក្ខាសាលាតម្រង់ទិស សម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួងកិច្ចការនារី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    10/06/2026

    លោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក​ និងលោក អុិន ណែត មន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមការពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត ក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រសហគមន៍នេសាទជ្រោយស្វាយ ក្រោមគម្រោងគ្រប់គ្រងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) 

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    10/06/2026

    លោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក​ និងលោក អ៊ិន ណែត មន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សាលើកាងារដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត ក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រសហគមន៍នេសាទជ្រោយស្វាយខេត្ដកោះកុង 

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    10/06/2026

    លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការកន្លែងសហគមន៍នេសាទថ្នស និងសហគមន៍នេសាទកោះខ្យង ដែលរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃអគ្គនាយកដ្ឋានជលផល

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    10/06/2026

    លោក ទូច ប៊ុណ្ណារិទ្ធ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីការិយាល័យ ០៣រូប ចុះពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសសត្តឃាតដ្ឋានស្រុកស្រែអំបិល