ថ្ងៃអាទិត្យ ១២ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១:នៅវេលាម៉ោង១៩.០០នាទីយប់ លោក ឈឹម ចិន អភិបាលរងក្រុង តំណាងលោកអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារក្រុង សហការជាមួយសង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ចុះផ្សព្វផ្សាយ និងការរៀបចំសណ្តាប់ធ្នាប់ ការធ្វើអនាម័យបរិស្ថាន និងសោភ័ណ្ឌភាពស្តង់លក់ដូរ (សួនច្បារមុខវិទ្យាល័យកោះកុង)។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#