/ / /

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទដីធ្លី មានទីតាំងស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ចើញដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយ​វិវាទដីធ្លី មានទីតាំងស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ វិវាទដីធ្លីនេះ កើតមានឡើងដោយសារ​តែ​ឈ្មោះ នង ចិន្តា និងឈ្មោះ សុខ សោភ័ណ្ឌ មាន​ទីតាំង​ដីជាន់គ្នា។
បន្ទាប់ពី​មានការដឹកនាំសម្របសម្រួលដោះស្រាយ​ពី លោក សុខ សុទ្ធី អភិបាលរងខេត្ត ក្នុងអង្គប្រជុំដោយមានការចូលរួមពីភាគីទាំងសងខាង រដ្ឋបាលក្រុងខេមរភូមិន្ទ និងរដ្ឋបាលសង្កាត់ស្ទឹងវែង ភាគីទំនាស់​ទាំង​ពីររីករាយ​ទទួលយកការសម្របសម្រួល​ដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី ដោយភាគី ឈ្មោះ សុខ សោភ័ណ្ឌ សុខចិត្តផ្តល់ប្រាក់ចំនួន ៣២០០$ (បីពាន់ពីររយដុល្លារអាមេរិក) ទៅភាគីឈ្មោះ នង ចិន្តា ហើយឈ្មោះ នង ចិន្តា ក៏យល់ព្រមទទួលយកសំណងនេះ​​៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/07/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/07/2026

    រដ្ឋបាលឃុំកោះស្ដេច បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ លេីកទី៤៨

  • ហេង គីមឆន/
    27/07/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារចាំបាច់មួយចំនួន ពាក់ព័ន្ធនឹងវិស័យរ៉ែខ្សាច់សំណង់ ដែលបានប្រតិភូកម្មមករដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត

  • ហេង គីមឆន/
    27/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដង្ហែទៀនព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃគង់ វត្តឧទ័យ្យារាម(ហៅវត្តជ្រោយប្រស់) ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

  • ហេង គីមឆន/
    27/07/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/07/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា