រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

នាព្រឹកថ្ងៃព្រហស្បតិ៍ ២ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០:រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព លោក យូ មី សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត :
១./ពិនិត្យ និងពិភាក្សាពាក្យសុំអនុញ្ញាតច្បាប់ របស់លោកប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ
២./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ និងកិច្ចប្រជុំវិសាមញ្ញ លើកទី០៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
៣./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលក្រុងខេមរភូមិន្ទ ប្រចាំខែធ្នូ ឆ្នាំ២០២០ ។
៤./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែរសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) នៃរដ្ឋបាលក្រុងខេមរភូមិន្ទ។
៥./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពនិងផែនការថវិកាប្រចាំឆ្នាំ២០២១ របស់ (គ.ក.ស.ក)របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ។
៦./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) នៃរដ្ឋបាលក្រុងខេមរភូមិន្ទ(ចាប់ពីខែមករា - ខែធ្នូឆ្នាំ២០២១)។
៧./ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ឧបត្តម្ភជូនមន្រ្តី - បុគ្គលិកនៃរដ្ឋបាលក្រុងខេមរភូមិន្ទ ការិយាល័យជំនាញ មន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងសង្កាត់ទាំង៣ សម្រាប់ខែ ធ្នូ ឆ្នាំ២០២០ ។
៨./ បញ្ហាផ្សេងៗ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង