ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី១៩ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងចេង មុនីរិទ្ធ អភិបាល នៃគណ:អភិបាលស្រុក ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យចំណុះសាលាស្រុក លោកប្រធានសហគមន៍នេសាទសម្រស់កោះស្តេច លោកស្រីអនុប្រធានមណ្ឌលសុខភាពកោះស្តេច លោកមេឃុំទាំងបី មន្ត្រីសាលាស្រុក និងស្មៀនឃុំ សរុបសមាសភាពចូលរួមចំនួន ៣៩ រូប ស្ត្រី ០៥ រូប។ ចំពោះរបៀបវារៈមាន៖
១.ពិភាក្សា និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១៨ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ
ឆ្នាំ២០២០ របស់រដ្ឋបាលស្រុក
៣.ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលស្រុក
៤.ពិភាក្សា និងអនុម័តលេីសេចក្តីព្រាងលក្ខខណ្ឌការងារនៃរដ្ឋបាលស្រុក
៥.ពិភាក្សាលេីបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ
៦.សេចក្តីផ្សេងៗ