ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង លោកវរសេនីយ៍ទោ ហេង លាង អធិការនគរបាលក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងទៅសួរសុខទុក្ខលោកអនុសេនីយ៍ទោ អ៊ុយ សម្បត្តិ នាយរងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង ដែលោកមានជំងឺ។ ជាមួយនឹងការសាកសួរសុខទុក្ខនេះ បាននាំយកនូវ ទឹកផ្លែឈើ ១ កេះ ទឹកដោះគោឆៅ ២ យួរ និងថវិកា ៨៣០,៥០០រៀល ដែលថវិកានេះគឺបានមកពីការចូលរួមបរិច្ចាករបស់មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងទាំងអស់ ដើម្បីជួយចែករំលែកដល់ក្នុងព្យាបាលជម្ងឺរបស់លោកអនុសេនីយ៍ទោ អ៊ុយ សម្បត្តិ និងការជួយចែករំលែកទុក្ខលំបាកដល់គ្រួសាររបស់លោកផងដែរ