រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញប្រចាំខែធ្នូ ឆ្នាំ២០២០របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ

ថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០: នៅវេលាម៉ោង២:០០នាទីរសៀល គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុងខេមរភូមិន្ទបានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកស្រី កង សាមឌី សមាជិកក្រុមប្រឹក្សាក្រុង និងជា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុងខេមរភូមិន្ទ ។ កិច្ចប្រជុំសាមញ្ញនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម
១. ចុះឈ្មោះអ្នកចូលរួម
២.មតិបើកកិច្ចប្រជុំ និងពិនិត្យកូរ៉ុម
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំប្រចាំខែ វិច្ឆិកា ឆ្នាំ ២០២០ របស់ គ.ក .ស.ក ក្រុង
៤.ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការ សកម្មភាព និងថវិកា ២០២១
៥.ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិន សំរាប់ឆ្នាំ ២០២១ របស់ គ.ក.ស.ក្រុង
៦.ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងត្រួតពិនិត្យ
៧.រាយការណ៍ពីស្ថានភាពស្រ្តី យុវវ័យ និងកុមារតាមវិស័យនានារបស់ គ ៧. .ក.ស. ក ក្រុង
៨.ពិភាក្សាបញ្ហាផ្សេងៗ
៩.ផែនការបន្ទាប់សម្រាប់ខែ មករា ឆ្នាំ ២០២១
១០.មតិបូកសរុប និងបិទអង្គប្រជុំ
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង