ព័ត៌មានថ្នាក់ខេត្ត


  • ប្រតិភូសវនកម្ម បានជួបពិភាក្សាការងារ ជាមួយប្រធានមន្ទីរ អង្គភាព និងនាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត ក្នុងការចុះធ្វើសវនកម្មលើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការអនុលោមតាមបទប្បញ្ញត្តិ និងកិច្ចប្រតិបត្តិការការងាររបស់ខេត្តកោះកុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០១៩ និងឆ្នាំពាក់ព័ន្ធ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/02/2020
  • លោក ជូ សេរីយា ប្រធានស្តីទីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង និងលោក កែវ មិនា អនុប្រធានការិយាល័យ យុវជន និងកីឡា បានចុះរៀបចំក្រុមប្រឹក្សាយុវជន នៃវិទ្យាល័យកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/02/2020
  • មន្ត្រីរាជការ នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានបន្តចុះពិនិត្យ និងចែកសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈ ក្នុងក្រុងខេមរភូមិន្ទ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/02/2020
  • ក្រុមការងារបច្ចេកទេសទេសខេត្ត បានបើកកិច្ចប្រជុំ រៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/02/2020
  • លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងវេទិកា ស្ដីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៤)។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/02/2020
  • កិច្ចប្រជុំក្រុមការងារសម្របសម្រួលឯកសារជូនក្រុមប្រឹក្សាខេត្ត ដើម្បីត្រៀមដាក់ឆ្លងក្រុមប្រឹក្សា ពិនិត្យ និងអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត និងត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររដ្ឋបាលខេត្តប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    01/02/2020
  • ការិយាល័យយុវជន និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ ស្តីពីបទបញ្ជាការប្រកួត U16 និង U18 រវាងខេត្តកំពត ខេត្តកំពង់ស្ពឺ ដែលខេត្តកោះកុង ធ្វើជាម្ចាស់ផ្ទះ ត្រៀមប្រកួត នៅថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០ នៅតារាងវិទ្យាល័យកោះកុង ចាប់ពីម៉ោង ៧ៈ០០ នាទីព្រឹកតទៅ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    01/02/2020
  • ក្រោមការចង្អុលបង្ហាញលោកប្រធានមន្ទីរសង្គមកិច្ចខេត្ត លោក សាក់ សំណាង ប្រធានការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្ស បានសហការ ជាមួយសាលាសង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានពាំនាំថវិកា ចំនួន ៤០០,០០០៛ (បួនរយពាន់រៀលគត់) ដើម្បីទៅចូលរួមបុណ្យសពជនអនាថា ឈ្មោះ វង្ស សុគុន ដែលមានស្រុកកំណើតនៅស្រុកគៀនស្វាយ

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    01/02/2020
  • លោកនាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ បានសហការជាមួយរដ្ឋបាលជលផល ដើម្បីចុះផ្សព្វផ្សាយដែនជម្រកសុវត្ថិភាពត្រីក្រម៉ុង នៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ មានអ្នកចូលរួម ៩១ នាក់ ស្រី ៦៥ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    01/02/2020
  • មន្ទីរសុខាភិបាលខេត្តកោះកុង សហការ ជាមួយសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ធ្វើការផ្សព្វផ្សាយ ចំនេះដឹងក្នុងការប្រើប្រាស់ឱសថ អង់ទីប៊ីយូទិក ដើម្បីព្យាបាលជម្ងឺដល់ប្រជាពលរដ្ឋនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    01/02/2020
  • ខណ្ឌរដ្ឋបាលជលផលកោះកុង បានរៀបចំកិច្ចប្រជុំពង្រឹងការងារវិស័យជលផល ប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត នៅខណ្ឌរដ្ឋបាលជលផលកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    01/02/2020
  • លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព្រៃឈើ ប្រចាំខែមករា ឆ្នាំ២០២០ លើកទិសដៅសម្រាប់អនុវត្តបន្ត និងមានរបៀបវារ:សំខាន់ៗ មួយចំនួនទៀត។ កិច្ចប្រជុំប្រព្រឹត្តទៅនៅអគារស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ដែលមានមន្ត្រីក្រោមឱវាទចូលរួមសរុបចំនួន ០៩ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    01/02/2020