ព័ត៌មានថ្នាក់ខេត្ត


  • , ,

    មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    រដ្ឋបាល​ខេត្ត​កោះកុង
    26/02/2020
  • , ,

    លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពង្រឹង ក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារ។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ដឹកនាំមន្ត្រីក្រោមឱវាទ សរុបចំនួន ១២ នាក់ ចូលរួមប្រជុំ ស្ដីពីការពង្រឹងការអនុវត្តច្បាប់ និងរបៀបរបបការងារ ខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលព្រៃឈើ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ក្រោមអធិបតីភាព លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង អ.ហ.ក.ក តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ អ.ហ.ក.ក បានដឹកនាំមេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុក ស្នាក់ការ ចំនួន១៧៩នាក់ (នាយទាហាន ១២៨ នាក់ នាយ ទាហានរង និងពលអាវុធហត្ថខេត្តកោះកុងចំនួន៥១ នាក់ក្នុងនោះ នារី ០៩ នាក់ ) បានចូលរួមស្តាប់អនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិ ស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជម្ងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវិដ_19) និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួនក្រោមកម្មវិធី ទំនិញគ្រប់មុខ លើកលែងអាវុធ (EBA) នៅវិមានសន្តិភាព រាជធានី ភ្នំពេញ។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    លោក គង់ មិនា អនុប្រធានការិយាល័យ កសិ.ឧស្សាហកម្ម លោក ញឹម សារុន អនុប្រនធាការិយាល័យកៅស៊ូ និងលោក ឈុន ចាន់ណា និងលោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានប្រចាំស្រុកបូទុមសាគរ និងរួមសហការជាមួយអង្គការ Save the children and IDE របស់គម្រោង STEER បានចូលរួមពង្រឹងសមត្ថភាពបន្ថែមក្នុងវគ្គបណ្តុះបណ្តាលអំពីផលិតកម្មដំណាំបន្លែលើដំណាំត្រសក់ នៅភូមិកណ្តាល ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនេះដែរមានអ្នកចូលរួមពីលោក មេប្រធានភូមិ អនុប្រធានភូមិ ក្រុមប្រឹក្សាឃុំ និងប្រជាកសិករប្រមាណ ២៥ នាក់។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្មប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារប្រចាំខែមីនា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំមន្ទីរពាណិជ្ជកម្ម។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    លោក ចាន់ រដ្ឋា ប្រធានការិយាល័យ អប់រំ យុវជន និងកីឡាក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារមន្ត្រីក្រោមឱវាទ ដើម្បីចុះពិនិត្យតាមដាន និងវាយតម្លៃការរៀន បង្រៀន នៅសាលាបឋមសិក្សា យុទ្ធ ភូថង ព្រែកស្វាយ។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    លោក ខៀវ ផន ប្រធានការិយាល័យ គណនេយ្យ សម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ និងក្រុមការងារការិយាល័យជំនាញមន្ទីរ បានដឹកនាំការប្រជុំណែនាំ ស្តីពី ការគ្រប់គ្រងថវិកាតាមប្រព័ន្ធអេឡិចត្រូនិច ជាមួយនាយកសាលាក្នុងស្រុក និងមន្ត្រីទទួលបន្ទុកគណនេយ្យ តាមសាលារៀន នៅវិទ្យាល័យហ៊ុន សែន ត្រពាំងរូង។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    លោក សេក សំអុល នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងវាយតម្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ២១០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ និងដាក់លូមូលកាត់ផ្លូវទោល ១ កន្លែង នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមទស្សនាពិធីសម្តែងសិល្បៈ ត្រៀមទៅប្រឡងនៅភ្នំពេញ នាថ្ងៃខាងមុខ។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរខេត្តកោះកុង បានចុះសួរសុខទុក្ខនិងនាំយកថវិកា មនុស្សធម៌​ ផ្តល់ជូនលោក ឈាន ឡុង អាយុ៥៩ ឆ្នាំ រស់នៅភុមិ១ សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ ដែលមានជម្ងឺ ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកោះកុង ដោយមានការយកចិត្តទុកដាក់ពីសំណាកក្រុមគ្រូពេទ្យ។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020
  • , ,

    លោក សោម សុធីរ ប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ នៃអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅខេត្តកំពតក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ។

    រដ្ឋបាល​ខេត្ត​កោះកុង
    25/02/2020