លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាខ្សែបញ្ជូនអគ្គិសនី ពីរោងចក្រអគ្គិសនីអានុភាព៧០០មេហ្កាវ៉ាត់ ទៅអនុស្ថានីយចែកចាយអគ្គិសនី នៅស្រុកបូទុមសាគរខេត្តកោះកុង។ កិច្ចប្រជុំនេះ ប្រព្រឹត្តនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងរ៉ែ និងថាមពល ក្រោមអធិបតីភាព ឯកឧត្តម ទី ណារិន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនស៊ីណូស្ទីល និងស្ថាប័នពាក់ព័ន្ធ។