រដ្ឋបាលខេត្តកោះកុង
Koh Kong Provincial Administration
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិខេត្ត
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត
មន្ទី-អង្គភាពជុំវិញខេត្ត
សេវារដ្ឋបាល
សម្រាប់ធុរៈកិច្ច (G2B)
សម្រាប់ប្រជាពលរដ្ឋ (G4C)
ព្រឹត្តិការណ៍ព័ត៌មាន
ព្រឹត្តិការណ៍
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ក្រុង-ស្រុក
បទដ្ឋានគតិយុត្ត
សក្តានុពលវិនិយោគ
ស្ថានភាពទូទៅ
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃបុគ្គលិក ស្តីពីការវាយតម្លៃជ្រើសរើសអនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បណ្តុះបណ្តាល នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ និងបន្តកិច្ចប្រជុំជាមួយក្រុមប្រឹក្សាវិន័យ ស្តីពីការលុបឈ្មោះគ្រូបង្រៀនចំនួន ០២រូប ចេញពីក្របខណ្ឌមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដែលអសកម្ម នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
លោក ចាន់ រដ្ឋា ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារមន្ត្រីក្រោមឱវាទ ដើម្បីចុះពិនិត្យតាមដាន និងវាយតម្លៃការរៀន បង្រៀន នៅសាលាបឋមសិក្សា រស្មីសាមគ្គី។
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
លោក ទិត សុវណ្ណឌី អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ កម្មវិធីប្រឡងជ្រើសរើស សម្រស់ឯកវាយនភណ្ឌ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានចំនួន០៦ រោងចក្រ។
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកោះកុង និងមន្ត្រីជំនាញទឹកស្អាត បានដឹកនាំកិច្ចប្រជុំ ស្តីពីការស្នើសុំតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋចំនួន ១៨៥ គ្រួសារ នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ដោយមានការចូលរួមពីលោក អភិបាលស្តីទីក្រុងខេមរភូមិន្ទ លោកមេភូមិ លោក ណុប សុខន តំណាងប្រជាពលរដ្ឋភូមិស្មាច់មានជ័យ និងតំណាងក្រុមហ៊ុន LYP Group។
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីចុះទៅផ្សព្វផ្សាយ កម្មវិធីប្រឡងជ្រើសរើស សម្រស់ឯកវាយនភណ្ឌសម្រាប់ ឆ្នាំ២០២០។
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងជូនដំណើរយុវជនស្ម័គ្រចិត្តចូលបម្រើ ក្នុងជួរកងទ័ព ចំនួន ៤៦ រូប នៅតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង។
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
,
សេចក្តីណែនាំ
សេចក្តីណែនាំ ស្តីពីការរៀបចំពិធីអបអរសាទរខួបលើកទី០៩ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២០
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំច្រកព្រំដែនអន្តរជាតិចាំយាម បានធ្វើការពិនិត្យកំដៅ ជូនភ្ញៀវដែលឆ្លងកាត់ព្រំដែន។
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
ក្រុមឆ្លើយតបបន្ទាន់នឹងជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តកោះកុង សហការជាមួយមន្ត្រី នៃក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កងទ័ពជើងទឹកជើងនៅលើផ្ទៃសមុទ្រកោះកុងក្រៅ បានធ្វើការឃាត់កប៉ាល់នេសាទ ជនជាតិតៃវ៉ាន់ ចំនួន ០៤ នាក់ ស្ថិតក្នុងភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បានធ្វើដំណើរតាមកប៉ាល់នេសាទ ចេញពីប្រទេសនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ហើយបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមិនបានចូលចត នៅប្រទេសណាមួយឡើងមុនពេលមកដល់ប្រទេសកម្ពុជា។ ឆ្លងកាត់ការត្រួតពិនិត្យតាមបច្ចេកទេសវេជ្ជសាស្រ្ត របស់មន្ត្រីសុខាភិបាល មិនមានសញ្ញា និងរោគសញ្ញាទាក់ទងនឹងជំងឺរលាកសួតប្រភេទថ្មី CoVid-19 ឡើយ ដោយពួកគាត់មានកំដៅធម្មតា មិនមានបញ្ហាផ្លូវដង្ហើម។
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។
រដ្ឋបាលខេត្តកោះកុង
26/02/2020
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពង្រឹង ក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារ។
រដ្ឋបាលខេត្តកោះកុង
25/02/2020
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ដឹកនាំមន្ត្រីក្រោមឱវាទ សរុបចំនួន ១២ នាក់ ចូលរួមប្រជុំ ស្ដីពីការពង្រឹងការអនុវត្តច្បាប់ និងរបៀបរបបការងារ ខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលព្រៃឈើ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ក្រោមអធិបតីភាព លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។
រដ្ឋបាលខេត្តកោះកុង
25/02/2020
Posts pagination
ពីមុន
1
…
2,248
2,249
2,250
…
2,360
បន្ទាប់