ព័ត៌មានថ្នាក់ខេត្ត


  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

    , ,
    ហេង គីមឆន
    11/06/2020
  • រដ្ឋបាលស្រុកកោះកុង បានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះកុង ក្រោមអធីបតីភាព ឯកឧត្តម សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះកុង។

    , ,
    ហេង គីមឆន
    10/06/2020
  • លោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោកនាយខណ្ឌទាំងពីរ និងលោក លោកស្រីប្រធានការិយាល័យពាក់ព័ន្ធ បានចួលរួមកិច្ចប្រជុំសម្របសម្រួលលើការគាំទ្រនៃមុខងារត្រូវបានធ្វើប្រតិភូកម្មពាក់ព័ន្ធ និងបច្ចេកទេស សមត្ថភាព និងត្រួតពិនិត្យ វាយតម្លៃលើការផ្តល់សេវារដ្ឋបាលវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ទេរតាមបែបបទប្រតិភូកម្មទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកោះកុង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

    , ,
    ហេង គីមឆន
    10/06/2020
  • លោក ឃី វុធ អនុប្រធានមន្ទីរពាណិជ្ជកម្មកោះកុង បានចូលរួមសហការ ជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត ចុះត្រួតពិនិត្យតម្លៃម៉ាស និងទឹកលាងដៃ ឬអាល់កុល នៅតាមបណ្តាហាងលក់ទំនិញ និងឱសថស្ថាន ក្នុងក្រុងខេមរភូមិន្ទ ជាលទ្ធផល យើងឃើញថាទំនិញទាំងនោះ ពុំមានការឡើងថ្លៃទេ។

    , ,
    ហេង គីមឆន
    10/06/2020
  • លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង ព្រមទាំងសហការី បានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តម រួន សិង្ហផាន់ អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។

    , ,
    ហេង គីមឆន
    10/06/2020
  • សេចក្តីជូនដំណឹង : នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ៈ៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកោះកុង» ។

    , , ,
    ហេង គីមឆន
    10/06/2020
  • នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល មានពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែង​តាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្ដិ​មន្ត្រី​នគរបាលជាតិ​​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​​ ក្នុង​នោះ​មាន​ មន្ត្រី​នគរបាល​ អធិការ​ដ្ឋាននគរបាលស្រុកស្រែអំបិល ក្រក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍​ទោ​ សំឃិត​ វៀន​ ស្នងការ​នគរបាល​ខេត្ត​​។

    , ,
    ហេង គីមឆន
    10/06/2020
  • សេចក្តីជូនដំណឹង ស្ដីពីការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល លើការលើកលែងបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍ គ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១

    , , ,
    ហេង គីមឆន
    10/06/2020
  • ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយស សាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរអង្គភាព មន្ត្រីរាជការ គ្រប់ស្ថាប័នរដ្ឋ ឯកជន និងសប្បុរសជន ទាំងអស់ ដែល បានឧបត្ថម្ភ ថវិកាក្នុងន័យចូលរួមការងារមនុស្សធម៌ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ❤️សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

    , ,
    ហេង គីមឆន
    10/06/2020
  • រដ្ឋបាលស្រុកបូទុមសាគរ បានសហការជាមួយមន្ទីរផែនការខេត្តកោះកុង រៀបចំកិច្ចប្រជុំ ស្តីពីការផ្ទៀងផ្ទាត់ការចុះប្រមូលទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងបញ្ហាប្រឈមនានា នៅស្រុកបូទុមសាគរ ក្រោមគណ:អធិបតី  លោក កែវ នីបូរ៉ា អភិបាលស្តីទី និង  លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង

    , , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/06/2020
  • ឯកឧត្តម សុខ សុគុណ ប្រធានចាត់ចែងគម្រោង នៃក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់លើពង្រាងផែនការអភិវឌ្ឍន៍ទីផ្សារទេសចរណ៍ សម្រាប់ខេត្តកោះកុង ឆ្នាំ២០២០-២០២៤ ដោយមានការអញ្ជើញចូលរួម លោកអភិបាលរងក្រុង-ស្រុក លោកប្រធានសហគមន៍ តំណាងមន្ទីរពាក់ព័ន្ធ និងម្ចាស់អាជីវកម្មទេសចរណ៍ក្នុងក្រុងខេមរភូមិន្ទ។

    , ,
    ហេង គីមឆន
    10/06/2020
  • លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងសិក្ខាសាលាដោយឡែកប្រចាំឆ្នាំ របស់គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយនិរន្តភាព។

    , ,
    ហេង គីមឆន
    10/06/2020