ព័ត៌មានថ្នាក់ខេត្ត


  • , ,

    បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE អមដំណើរដោយលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ លោក លោកស្រី និងមន្រ្តីរាជការ ដែលជាសមាជិកកម្មវិធី ASPIRE បានចុះជួបសួរសុខទុក្ខ ពិនិត្យស្រះ និង កាឆាង ចិញ្ចឹមត្រីស្ពុង និង ត្រីតុកកែ នៃកសិដ្ឋានរបស់កសិករឈ្មោះ ឆេង ឈុន ដែលជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី (អ្នកប្រមូលទិញ) មណ្ឌលសីមា ស្ថិតនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង។

    ហេង គីមឆន
    03/09/2020
  • , ,

    កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងតម្រង់ទិសការអនុវត្ដអនុកម្មវិធី ASPIRE ប្រចាំខេត្ដកោះកុង ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE ដោយមានការអញ្ជើញចូលរួមពី លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ លោក លោកស្រី និងមន្រ្តីរាជការ ដែលជាសមាជិកកម្មវិធី ASPIRE

    ហេង គីមឆន
    03/09/2020
  • , ,

    ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ព្រមទាំងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមអបអរសាទពិធីបុណ្យកាន់បិណ្ឌទី១ ពុទ្ធសករាជ ២៥៦៤ ព្រះវស្សា នៃព្រះសាសនាព្រះសមណៈគោត្តមគោរពគ្រូជាម្ចាស់របស់យើង។

    ហេង គីមឆន
    03/09/2020
  • , ,

    លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្វប្រជុំ ជាមួយក្រុមការងារចុះពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដី នៅក្នុងតំបន់ការពារ ធម្មជាតិ និងរបៀបអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

    ហេង គីមឆន
    03/09/2020
  • , ,

    លោកឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈស្នងការ ដើម្បីត្រួតពិនិត្យការងារប្រចាំសប្ដាហ្ដាហ៍​ និងពិភាក្សាការងារមួយចំនួន ដោយមានការចូលរួមពីលោក​ លោកស្រី​-ស្នងការរង ទទួលផែនទាំងអស់​។ ក្រោយ​ចប់​កិច្ច​ប្រជុំ​ លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ បាន​ត្រួត​ពិនិត្យ​ ទីកន្លែង​ស្នាក់​នៅ​ របស់​កង​អន្តរាគមន៍​ពិសេស​។

    ហេង គីមឆន
    03/09/2020
  • , ,

    នាយសង្កាត់រដ្ឋបាលជលផលមណ្ឌលសីមា សហការជាមួយមន្រ្តី រដ្ឋបាលជលផល ចុះប្រមូលទិន្នន័យផលនេសាទនៅតាមផែឡើងត្រី នៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    ហេង គីមឆន
    03/09/2020
  • , ,

    លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​ បានចាត់ឱ្យ​ លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា​​ និងសហការី​ រួមជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកោះកុង បានចុះសួរសុខទុក្ខ​ និងនាំយកថវិកាសម្រាលការលំបាក ចំនួន​ ២០ម៉ឺនរៀល​ ផ្តល់ជូនគ្រួសារប្អូនប្រុស​ លឹម ប៊ុនធាន អាយុ១៥ឆ្នាំ​ ​ រស់នៅភូមិស្មាច់មានជ័យ​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍​(បុកក្របីពេលកំពុងបើកម៉ូតូ)បណ្តាលអោយបាក់ភ្លៅខាងស្តាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង ហើយត្រូវបានក្រុមគ្រូពេទ្យកំពុងរៀបចំបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត។

    ហេង គីមឆន
    03/09/2020
  • , ,

    ក្រុមការងារកសាងផែនការខេត្តកោះកុង រួមមានមន្ទីរផែនការខេត្ត និងទីចាត់ការផែនការ និងវិនិយោគខេត្ត បានសហការ រៀបចំបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សម្រាប់ឆ្នាំ(២០២១-២០២៣) នៅសាលាក្រុងខេមរភូមិន្ទ។

    ហេង គីមឆន
    03/09/2020
  • , ,

    លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save The Children និងអង្គការ IDE និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល ចុះបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្តីពីបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណះអាជីវកម្ម ០២ វគ្គ

    ហេង គីមឆន
    03/09/2020
  • , ,

    លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញសូត្រមន្ត កាន់បិណ្ឌ​ទី១​ នៅវត្តជោត្តញ្ញាណ​ ស្ថិត​ក្នុង​សង្កាត់​ស្មាច់​មានជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្ត​កោះកុង​។

    ហេង គីមឆន
    03/09/2020
  • , ,

    មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    ហេង គីមឆន
    03/09/2020
  • , ,

    ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបងប្អូនប្រជាពលរដ្ឋ​នៅតាមសហគមន៍ជនបទ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា ទទួលបន្ទុកសុខភាព សហការជាមួយ ក្រុមការងារ អនុសាខាស្រុកមណ្ឌលសីមា អាជ្ញាធរឃុំប៉ាក់ខ្លង អ្នកស្ម័គ្រចិត្តភូមិ បានដឹកនាំ យុវជនកាកបាទក្រហម យុវជនសសយក យុវជនក១២ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូ បិទផុស្ទ័រ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅ ក្នុងភូមិចាំយាម និងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

    ហេង គីមឆន
    03/09/2020