ព័ត៌មានថ្នាក់ខេត្ត


  • , ,

    ក្រុមការងារកសាងផែនការខេត្តកោះកុង រួមមានមន្ទីរផែនការខេត្ត និងទីចាត់ការផែនការ និងវិនិយោគខេត្ត បានសហការរៀបចំបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សម្រាប់ឆ្នាំ(២០២១-២០២៣) សាលាស្រុកមណ្ឌលសីមា

    ហេង គីមឆន
    04/09/2020
  • , ,

    លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសូត្រមន្តកាន់បិណ្ឌ នៅវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

    ហេង គីមឆន
    04/09/2020
  • , ,

    ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

    ហេង គីមឆន
    04/09/2020
  • , ,

    លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវការអគារសាលាឧទ្ធរណ៍ព្រះសីហនុ និងពិធីប្រកាសចូលកាន់តំណែងប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ និងអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ។

    ហេង គីមឆន
    03/09/2020
  • , ,

    ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបងប្អូនប្រជាពលរដ្ឋ នៅតាមសហគមន៍ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា ទទួលបន្ទុកសុខភាព សហការជាមួយ លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ និងក្រុមការងារ អាជ្ញាធរសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ អ្នកស្ម័គ្រចិត្តភូមិ បានដឹកនាំ យុវជនកាកបាទក្រហម យុវជនសសយក យុវជនក១២ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូ បិទផុស្ទ័រ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅ ក្នុងសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

    ហេង គីមឆន
    03/09/2020
  • , ,

    លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ

    ហេង គីមឆន
    03/09/2020
  • , ,

    លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បានបើកវគ្គបណ្តុះបណ្តាលរំលឹកមេរៀនឡើងវិញលើបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើង បច្ចេកទេសការប្រើប្រាស់ជី ថ្នាំកសិកម្ម និងបច្ចេកទេសប្រមូលផល ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    ហេង គីមឆន
    03/09/2020
  • , ,

    លោក ថោង កុសលឫទ្ធិ អនុប្រធានការិយាល័យវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងក្រុមការងារបានចុះបែងចែក និងណែនាំពីរបៀបផលិតសម្ភារឧបទេស និងប្រើប្រាស់សម្ភារឧបទេសគណិតវិទ្យា ដល់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាទីរួមខេត្ត។

    ហេង គីមឆន
    03/09/2020
  • , ,

    នៅសាលាឧបសម្ព័ន្ធតាមាឃលោកនាយកបានប្រជុំជាមួយគណៈកម្មការគ្រប់គ្រងសាលា អាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ ដើម្បីផ្សព្វផ្សាយលើសេចក្តីណែនាំលេខៈ៣៨.អយក.សណន.ស្តីពីបើកដំណើរការចូលរៀនឡើងវិញដំណាក់កាលទី២។

    ហេង គីមឆន
    03/09/2020
  • , ,

    នាយសង្កាត់រដ្ឋបាលជលផលមណ្ឌលសីមា សហការជាមួយមន្រ្តីរដ្ឋបាលជលផលប្រមូលទិន្នន័យផលនេសាទនៅតាមផែឡើងត្រី នៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    ហេង គីមឆន
    03/09/2020
  • , ,

    នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីបញ្ហាប្រឈមរបស់សហគមន៍នេសាទតំបន់ឆ្នេរឃុំថ្មស ដើម្បីស្វែងរកដំណោះ សម្រាប់រៀបចំផ្វើផែនការសកម្មភាព ឆ្នាំ ២០២០-២០២១ នៅទីស្នាក់ការសង្កាត់រដ្ឋបាលជលផលថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ០៨ នាក់។

    ហេង គីមឆន
    03/09/2020
  • , ,

    លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save The Children និងអង្គការ IDE និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល ចុះបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្តីពីបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណះអាជីវកម្ម ០២ វគ្គ

    ហេង គីមឆន
    03/09/2020