រដ្ឋបាលខេត្តកោះកុង
Koh Kong Provincial Administration
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិខេត្ត
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត
មន្ទី-អង្គភាពជុំវិញខេត្ត
សេវារដ្ឋបាល
សម្រាប់ធុរៈកិច្ច (G2B)
សម្រាប់ប្រជាពលរដ្ឋ (G4C)
ព្រឹត្តិការណ៍ព័ត៌មាន
ព្រឹត្តិការណ៍
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ក្រុង-ស្រុក
បទដ្ឋានគតិយុត្ត
សក្តានុពលវិនិយោគ
ស្ថានភាពទូទៅ
ព័ត៌មានថ្មីៗ
លោក ចាន់ រដ្ឋា ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារមន្ត្រីក្រោមឱវាទ ដើម្បីចុះពិនិត្យតាមដាន និងវាយតម្លៃការរៀន បង្រៀន នៅសាលាបឋមសិក្សា ទីរួមខេត្ត។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
កងកម្លាំងគណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា ដឹកនាំដោយលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក និងលោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុក សហការ ជាមួយលោកអធិការស្រុក កម្លាំងចម្រុះ និងអាជ្ញាធរភូមិឃុំ បានចុះពិនិត្យ និងស្ទួចយករទេះ របស់អាជីវករដែលដាក់គ្មានសណ្ដាប់ធ្នាប់ តាមផ្លូវសាធារណៈយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ដែលមានប្រមាណចំនួន ២០គ្រឿង នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកត្រួតពិនិត្យលើរថយន្តនិងម៉ូតូ បើកបរល្មើសច្បាប់ លើផ្លូវជាតិ៤៨។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
លោក ជូ សេរីយា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញ ជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូអក្ខរកម្មជាប់កិច្ចសន្យា មានសិក្ខាកាមសរុបចំនួន២០នាក់ស្រី០៧នាក់ ដែលមានរយៈពេល ០៨ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីបុគ្គលិកទទួលបន្ទុកមន្ទីរមុខងារសាធារណៈខេត្ត នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង មានកិច្ចប្រជុំ ពិភាក្សា និងផ្សព្វផ្សាយការងារជំនាញ ត្រួតពិនិត្យលើការជំនាញ តាមបណ្តាលផ្នែក និងពង្រឹងការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល មួយចំនួនប្រចាំថ្ងៃ ក្រោមការដឹកនាំដោយ លោក វរ:/ទោ សៀង ហ៊ អធិការនគរបាលស្រុកកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំ ស្តីពីការរកដំណោះស្រាយដីរបស់លោក ចន្ទ័ សុចិត្រា ដែលមានការពាក់ព័ន្ធ ជាមួយអ្នកលក់ និងអ្នកទិញដីនៅចំនុចព្រែកកន្ទួត ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដឹកនាំប្រជុំដោយ ក្រូចបូរី សីហា អភិបាលរង នៃគណៈអភិបាលស្រុក ដោយមានការចូលរួមពី នាយករងរដ្ឋបាល លោកប្រធាន ការិយាល័យ ដ.ន.ស.ភ មន្ត្រីសាលាស្រុក មេឃុំ មេភូមិ និងម្ចាស់ដីពាក់ព័ន្ធ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង មានកិច្ចប្រជុំដកពិសោធន៍លេីការងារជំនាញ របស់ការិយាល័យនិមួយៗ ក្រក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្តដោយមានការចូលរួមពី លោកស្នងការរង នាយ និងនាយរងការិយាល័យ។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
ក្រុមប្រឹក្សាស្រុកបូទុមសាគរ គណៈអភិបាលស្រុក និងមន្រ្តីរាជការ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធាចារ្យ លោក គាត យ៉ាន ដែលត្រូវជាឪពុកបង្កើតរបស់លោកស្រី កែវ តុលា អនុប្រធានការិយាល័យច្រកចេញចូលតែមួយស្រុកបូទុមសាគរ សពធ្វើបុណ្យគេហដ្ឋានស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះដែរ គណៈអភិបាលស្រុក ក៏បានផ្តាំផ្ញើរការសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក ដែលគាត់ជាប់បំពេញបេសកកម្ម ហើយការទទួលមរណៈភាពរបស់លោកព្រឹទ្ធាចារ្យ គាត យ៉ាន ដែលជាអ្នកតស៊ូសេ្នហាជាតិ និងបុព្វហេតុតាំងពីឆ្នាំ១៩៧៩មកម្លេះ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ រវាងសាលារៀន និងអាណាព្យាបាលសិស្ស(ថ្នាក់ទី៧) ដើម្បីស្វែងរកគន្លឹះជួយសិស្សរៀនឲ្យចេះ លទ្ធផលសម្រេចបានត្រូវរៀនពេញមួយថ្ងៃ(មួយថ្ងៃរៀន៨ម៉ោង) នៅវិទ្យាល័យកោះកុង។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
ក្រោមការចាត់តាំងពីលោកអភិបាល នៃគណៈអភិបាលស្រុក លោក ទួន ឪទី នាយករងរដ្ឋបាល បានដឹកនាំក្រុមការងារ ដែលមានសមាសភាពភូមិ ឃុំ និងមន្រី នៃការិយាល័យភូមិបាលស្រុក ចុះពិនិ្យ និងហាមឃាត់សំណង់ផ្ទះរឹងមាំពុំមានច្បាប់ របស់ឈ្មោះ ឡៅ អានី ស្ថិតនៅភូមិកោះស្តេច( ក្រោយកោះ) ឃុំកោះស្តេច ស្រុកគិរីសាគរ។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
រដ្ឋបាលឃុំកោះស្ដេច ស្រុុកគិរីសាគរ បានរៀបចំកិច្ចប្រជុំ គ.ក.ន.ក និងប្រជុំក្រុមប្រឹក្សាឃុំប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ដឹកនាំដោយលោក សុខ ចេង ប្រធានក្រុមប្រឹក្សាឃុំកោះស្តេច មានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្ដិ៍កោះស្ដេច លោកស្មៀនឃុំ លោកមេភូមិទាំងបី នាយិកាសាលាឋម តំណាងគ្រូមត្តេយ្យ នឹងលោកប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច ក្រោយពីប្រជុំចប់បានប្រកាសទទួលស្គាល់ លោក យ៉ាង ចន្នី មេភូមិពាមកាយ ជំនួស លោក តាំង ចក់ ដែលបានទទួលមរណៈភាព។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា អមដំណើរដោយ លោក ចេង មុនីរិទ្ធ អភិបាលរងស្រុក ចុះជួបសំណេះ សំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងពិភាក្សា លើកគម្រោងសាងសង់ផ្លូវបេតុអាមេ នៅចំណុចភូមិ២០០០ និងចំណុចផ្លូវព្រះវិហារកូរ៉េ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
02/03/2020
Posts pagination
ពីមុន
1
…
4,267
4,268
4,269
…
4,486
បន្ទាប់