ព័ត៌មានថ្នាក់ក្រុង-ស្រុក


  • លោក ឡុញ សុផល មេឃុំភ្ញីមាស ស្រុកគិរីសាគរ បាននាំយក អង្ករចំនួន៥បាវ ចែកជូនប្រជាកាពារចំនួន១០នាក់ក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម ដើម្បីលើកទឹកចិត្តយាមកាពារទ្រួនធ្លាក់ពីខែមុន ក៏ដូចសកម្មក្នុងការកាពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ធានឃុំបានល្អ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    07/02/2020
  • លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងលោក ជា សារិន អធិការស្រុក បានចុះពិនិត្យមើលសកម្មភាពអាជីវករសាងសង់រោងលក់ដូរបណ្ដោះអាសន្ន នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    06/02/2020
  • រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង ក្រោមអធីបភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង សមាសភាពចូលរួម គណៈអភិបាលស្រុក នាយករដ្ឋបាលស្រុក លោក លោកស្រី ប្រធានការិយាល័យចំណុះ រដ្ឋបាលស្រុក និងលោកអធិការ មេបញ្ជាការរង នៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សរុបចំនួន ២៨ នាក់ ស្រី ០៤ នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    06/02/2020
  • កិច្ចប្រជុំស្តីពីការស្រង់ស្ថិតិក្បាលដី ដែលចេញប្លង់កម្មសិទ្ធិរួចហើយ នៅភូមិត្រពាំងរូង និងភូមិដីទំនាប ដែលប្លង់ទាំងនោះគ្របដណ្តប់ដោយអនុក្រឹត្យលេខ ៨០ ក្រោមអធិបតីភាពលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    06/02/2020
  • លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំសមត្ថកិច្ច និងអាជ្ញាធរសង្កាត់ ភូមិ និងប្រជាការពារ ធ្វើអនាម័យការបោសលាងសម្អាត និងតៀមលាបថ្នាំស្ពាន(ស្ពានយាយយួន) ឡើងវិញ ឲ្យមានសោភ័ណភាពល្អក្នុងក្រុងខេមរភូមិន្ទ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    06/02/2020
  • ប៉ុស្ដិ៍រដ្ឋបាលនគរបាលដងទង់ ក្រុងខេមរភូមិន្ទ សហការជាមួយផ្នែកព្រហ្មទណ្ឌ និងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    05/02/2020
  • រដ្ឋបាលឃុំភ្ញីមាស ស្រុកគិរីសាគរ បានយកអង្ករ ២៥ គីឡូក្រាម និងថវិកា ១០០,០០០ រៀល ជូនចំពោះលោកយាយ គង់ សាវ អាយុ ៧៦ ឆ្នាំចាស់ជរាគ្មានទីពឹងស្ថិតនៅភូមិតានី ឃុំភ្ញីមាស។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    05/02/2020
  • តាមការចាត់តាំងរបស់លោកអភិបាលស្រុក​ លោក​ ណឹម​ ភិរម្យ​ អភិបាលរង​ នៃគណ:អអភិបាលស្រុកគិរីសាគរ បានចូលរួមប្រជុំ ដេីម្បីចុះសិក្សា ពិនិត្យផ្ទៀងផ្ទាត់វាស់វែង​ និងកំណត់ព្រំប្រទល់ដី របស់ប្រជាពលរដ្ឋសមាហរណកម្មចនួន ៤២ គ្រួសារ នៅត្រង់ភូមិសាស្ត្រកូនកុកចាស់​

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    05/02/2020
  • រដ្ឋបាលឃុំភ្ញីមាស ស្រុកគិរីសាគរ បានឧបត្ថម្ភថវិកា ចំនួន ១០០,០០០ រៀល ជូនដល់នាយប៉ុស្ដិ៍រដ្ឋបាលឃំុ សម្រាប់ដំណើរការអប់រំផ្សព្ធផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    05/02/2020
  • នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សារកដំណោះស្រាយទំនាស់ដីធ្លី នៅចំណុចសារ៉ាវ (វង់ កាថាក់) ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    05/02/2020
  • កិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកស្រែអំបិលបានរៀបចំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២០

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    05/02/2020
  • លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងលោក ជា សារិន អធិការស្រុក បានចុះពិនិត្យមើលសកម្មភាពអាជីវកររុះរើតូបចាស់ ដើម្បីជីកប្រឡាយទឹក និងរៀបចំ សណ្ដាប់ធ្នាប់ អនាម័យ និងរបៀបរៀបរយឡើងវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    05/02/2020