រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

តាមការចាត់តាំងរបស់លោកអភិបាលស្រុក​ លោក​ ណឹម​ ភិរម្យ​ អភិបាលរង​ នៃគណ:អអភិបាលស្រុកគិរីសាគរ បានចូលរួមប្រជុំ ដេីម្បីចុះសិក្សា ពិនិត្យផ្ទៀងផ្ទាត់វាស់វែង​ និងកំណត់ព្រំប្រទល់ដី របស់ប្រជាពលរដ្ឋសមាហរណកម្មចនួន ៤២ គ្រួសារ នៅត្រង់ភូមិសាស្ត្រកូនកុកចាស់​

តាមការចាត់តាំងរបស់លោកអភិបាលស្រុក​ លោក​ ណឹម​ ភិរម្យ​ អភិបាលរង​ នៃគណ:អអភិបាលស្រុកគិរីសាគរ បានចូលរួមប្រជុំ ដេីម្បីចុះសិក្សា ពិនិត្យផ្ទៀងផ្ទាត់វាស់វែង​ និងកំណត់ព្រំប្រទល់ដី របស់ប្រជាពលរដ្ឋសមាហរណកម្មចនួន ៤២ គ្រួសារ នៅត្រង់ភូមិសាស្ត្រកូនកុកចាស់​ បច្ចុប្បន្នហៅថាភូមិព្រែកស្មាច់​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ ដេីម្បីធ្វេីរបាយការណ៍ជូនក្រសួងបរិស្ថាន​ ដេីម្បីក្រសួងមានមូលដ្ឋានពិនិត្យ​ និងសម្រេច​ ដែលមានការចូលរួមពីក្រុមកាងារថ្នាក់ខេត្ត​ លោក​តំណាងមន្ទីរបរិស្ថានខេត្ត នាយកឧទ្យានជាតិបូទុមសាគរ​ ប្រធានការិយាល័យអន្តរវិស័យ​ ប្រធានការិយាល័យភូមិបាលស្រុក​ ជំទប់ឃុំទី១ ឃុំកោះស្តេច មេភូមិព្រែកស្មាច់​ អនុភូមិពាមកាយ​ និងប្រជាពលរដ្ឋដែលរស់នៅភូមិពាមកាយ​ និងភូមិព្រែកស្មាច់សរុបអ្នកចូលរួម​ ៦៨ នាក់។
ប្រភព : រដ្ឋបាលស្រុកគិរីសាគរ

អត្ថបទទាក់ទង