ព័ត៌មានថ្នាក់ក្រុង-ស្រុក


  • លោក សុខ ភិរម្យ អភិបាលស្ដីទីស្រុកកោះកុង បានអញ្ជើញអធិបតី ក្នុងពិធីចែកអំណោយនៅវត្តកោះកុងក្នុង ដោយមានការចូលរួមពី ព្រះគ្រូកុម្ភៈបវរមុនី ព្រះមេគណគណៈធម្មយុត្តិខេត្តកោះកុង ព្រះចៅអធិការវត្តកោះកុងក្នុង លោកស្រីកងឡាយមេឃុំត្រពាំងរូង និងសហការី មេភូមិកោះកុងក្នុង មន្ត្រីសាលាស្រុក ប៉ូលីសប៉ុស្តិ៍ឃុំត្រពាំងរូង ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ៨៤ នាក់ ស្រី ៣៥ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំប្រជុំដោះស្រាយ និងសម្របសម្រួលដីទំនាស់ រវាងឈ្មោះ ស៊ុម មករា និងឈ្មោះ សន ពិសិដ្ឋ នៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារដោះស្រាយផលប៉ះពាល់គម្រោងខ្សែបញ្ជូន 230KV ពីអនុស្ថានីយកោះកុង ទៅអនុស្ថានីយក្រុងខេមរភូមិន្ទ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • នៅសាលប្រជុំសាលា​ស្រុកមណ្ឌលសីមា​​ បានរៀបចំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធានការិយាល័យ ប្រជាពលរដ្ឋស្រុកមណ្ឌលសីមា​ នៃខេត្តកោះកុង​ ក្រោមអធិបតីភាព លោក​ ចា​ ឡាន់​ ប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានគណៈកម្មាធិការបោះឆ្នោតស្រុក និងលោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលស្ដីទីស្រុកមណ្ឌលសីមា

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • លោក សុខ ចេង មេឃុំកោះស្ដេច ស្រុកគិរីសាគរ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍រដ្ឋបាល មេភូមិ និងស្មៀន បានឧបត្ថម្ភគ្រួសារក្រីក្រ ឈ្មោះ យិន ស្រីធា អាយុ ៤០ ឆ្នាំ ដែលសម្រាលកូនភ្លោះចំនួន ២ នាក់ នៅភូមិកោះស្ដេច ឃុំកោះស្ដេច ដោយមានថវិកាចំនួន ៤០០,០០០ រៀល និងអង្ករ គ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកម្លាំងចម្រុះសហការជាមួយ មន្ត្រីគយ តំណាងមន្ទីរបរិស្ថាន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន នឹងកម្លាំងសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុង និងកម្លាំងកងរាជអាវុធហត្ថក្រុង ចុះត្រួតពិនិត្យរថយន្តដឹកដី រថយន្តដឹកទំនិញធុនធ្ងន់ ដែលនៅតែបន្តដឹកទំនិញលើសទម្ងន់កំណត់ ជាពិសេសការរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំ ស្តីពីការអនុវត្តតួនាទី ភារកិច្ច របស់មន្ដ្រីការិយាល័យទៅតាមរចនាសម្ព័ន្ធថ្មី របស់រដ្ឋបាលស្រុកកោះកុង ក្រោមការដឹកនាំរបស់ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក សមាសភាពចូលរួម លោកនាយករដ្ឋបាលសាលាស្រុក និងមន្រ្ដីការិយាល័យចំណុះរដ្ឋបាលស្រុក សរុប ១៥ នាក់ ស្រី ០៤ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងវែង សហការជាមួយផ្នែកព្រហ្មទណ្ឌ និងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ចុះផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច នៃសៀវភៅផ្ទាំងធំ ស្ដីពី «រួមគ្នាទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់អំពើចោរកម្ម» ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ដោយមានការចូលរួមពីលោកមេភូមិ និងប្រជាពលរដ្ឋចូលរួមសរុប ២៥ នាក់ ស្រី ០៧ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • ឯកឧត្តម ស៊ុន សុផល សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានដឹកនាំកម្លាំងចុះពិនិត្យការសាងសង់ផ្ទះខុសកិច្ចសន្យា រួចសួសុខទុក្ខប្រជាលពលរដ្ឋ និង ពិភាក្សាគ្នា នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • រដ្ឋបាលឃុំតាតៃក្រោម បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាឃុំតាតៃក្រោម ក្រោមអធិបតីភាពលោក ធិន សម្បត្តិ មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំ សជិកក្រុមប្រឹក្សា និងស្មៀនឃុំ នៅសាលាឃុំតាតៃក្រោម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    12/02/2020
  • រដ្ឋបាលស្រុកបូទុមសាគរ បានហៅម្ចាស់ពាហនៈ(សត្វគោ) ឈ្មោះ សាយ ញ៉ុក មកធ្វើកិច្ចសន្យានិងផាកពិន័យ ជាមួយអាជ្ញាធរស្រុក និងណែនាំម្ចាស់ មិនអោយលែងសត្វពាហន:(សត្វគោ) តាមដងផ្លូវសាធារណៈតទៅទៀតឡើយ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    11/02/2020
  • លោក ឆឹង ង៉ែ មេឃុំកណ្តោល ស្រុកបូទុមសាគរ និងជាប្រធានគ.ក.ស.ក ឃុំ រួម មេភូមិ ក្រុមប្រឹក្សាឃុំ បានចុះសួរសុខទុក ប្អូនស្រី រិន មុត ទើបនិងសម្រាលកូន និងបានផ្ដល់សំបុត្រកំណើតជូនទារក និងប្រគល់ថវិកាមួយចំនួន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    11/02/2020