ព័ត៌មានថ្នាក់ក្រុង-ស្រុក


  • នាយរងផ្នែករដ្ឋបាលបូទុមសាគរ បានចូលរួមកិច្ចប្រជុំរៀបចំបទបញ្ជាផ្ទៃក្នុងរបស់សហគមន៏នេសាទ ដោយមានការចូលរួមពីលោកជំទប់ទី១ ឃុំបឹងព្រាវ អនុភូមិទឹកប៉ោង និងអនុភូមិអូជ្រៅ លោក ស៊ូ ហ្សូត្រា លោក ហ៊ិន ហ៊ុល មកពីរដ្ឋបាលជលផល និងលោក មុំ សុខា មន្រ្តីអង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS) និងគណៈកម្មការសហគមន៍ភូមិទឹកប៉ោង និងអូរជ្រៅ នៅសាលាបឋមសិក្សាអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មាអ្នកចូលរួមសរុប ១៣ នាក់ ស្រី ០៣ នាក់ ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/02/2020
  • លោកស្រី កង ឡាយ មេឃុំត្រពាំងរូង ស្រុកកោះកុង បានដឹកនាំក្រុមការងារចុះធ្វើសំបុត្របញ្ជាក់កំណើត ជូនប្រជាពលរដ្ឋ ដែលនៅចំណុច(វាលស្បូវ) ភូមិត្រពាំងរូង ឃុំត្រពាំងរូង បានចំនួន ០៧ នាក់ស្រី ០៣ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    14/02/2020
  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការសម្របសម្រួលដោះស្រាយដីធ្លី ជូនប្រជាពលរដ្ឋស្ថិតក្នុងភូមិចំលងគោ ដោយមានការអញ្ជើញចូលរួមលោកមេឃុំថ្មស មន្ត្រី ការិយាល័យ ដ.ន.ស.ភ ស្រុក មន្រ្តីការិយាល័យដោះស្រាយវិវាទមូលដ្ឋាន លោកមេភូមិចម្លងគោ និងបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិចម្លងគោ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ ចុះហាមឃាត់ទីតាំងការចាក់ដីបំពានតំបន់ឆ្នេរសមុទ្រចំនួន ២ ទីតាំង ដែលស្ថិតក្នុងភូមិចំលងគោឃុំថ្មស ស្រុកបូទុមសាគរ ខេត្តះកោកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • នាយរងផ្នែករដ្ឋបាលបូទុមសាគរ បានចូលរួមកិច្ចប្រជុំរៀបចំ បទបញ្ជាផ្ទៃក្នុងរបស់សហគមន៏នេសាទ ដោយមានការចូលរួមពីលោកជំទប់ទី១ ឃុំបឹងព្រាវ អនុភូមិទឹកប៉ោង និងអនុភូមិអូជ្រៅ លោក ស៊ូ ហ្សូត្រា លោក ហ៊ិន ហ៊ុល មកពីរដ្ឋបាលជលផល និងលោក មុំ សុខា មន្រ្តីអង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS) និងគណៈកម្មការសហគមន៍ភូមិទឹកប៉ោង និងអូរជ្រៅ នៅសាលាបឋមសិក្សាអូជ្រៅ ឃុំបឹងព្រាវ

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • លោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងសាងសងសំណង់ នៅភូមិអូរជ្រៅ ឃុំបឹងព្រាវ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • លោក អ៊ឹម ឌឹម នាយកវិទ្យាល័យ ហ៊ុន សែន ចំការលើ បាននាំយកអំណោយ ជាសម្ភារៈសិក្សា របស់អង្គការ រ៉ូតារី អន្តរជាតិ ដើម្បីចែកជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ចំការលើ

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • លោកស្រី អុិន សោភ័ណ្ឌ អភិបាលស្តីទី ស្រុកបូទុមសាគរ និងលោកស្រី​ ផង់​ លក្ខណា​ មន្ត្រីសាលាស្រុក បានចូលរួមកិច្ចប្រជុំ ស្តីពីការពិភាក្សា និងសម្រេចលើនិតិវិធី និងបទបញ្ជាផ្ទៃក្នុង នៃការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍ប្រើប្រាស់ទំនប់ទឹកប្រៃឃុំកណ្តោល និងឃុំអណ្តូងទឹក

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • លោក សំ សមអុល អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកកោះកុង និងក្រុមការងារ បានចុះពិនិត្យតាមដានលើការរៀន បង្រៀន សៀវភៅសិក្សាគោល ការលក់ចំណីអាហារ នៅក្នុងសាលា និងណែនាំការរៀបចំការប្រឡងឆមាស នៅសាលាបឋមសិក្សាវត្តត្រពាំងរូង ក្នុងស្រុកកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • រដ្ឋបាលឃុំជ្រោយប្រស់ បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ពុំ ធឿន មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំ សមាសភាពចូលរួមមាន លោក កាយ អួយ សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ នាយកសាលា មេភូមិទាំង ២ភូមិ នងលោកស្រី ស្មៀនឃុំ សរុបចំនួន ១២នាក់ ស្រី ៣នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • រដ្ឋបាលឃុំត្រពាំងរូង ស្រុកកោះកុង បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះធ្វើវេទិកាសាធារណៈ ស្តីពីភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច ទីតាំងស្ថិតនៅក្នុងភូមិត្រពាំងរូង ចំណុច(អូរតាព្រហ្ម)

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020
  • លោក សុខ ភិរម្យ អភិបាលស្ដីទីស្រុកកោះកុង បានអញ្ជើញអធិបតី ក្នុងពិធីចែកអំណោយនៅវត្តកោះកុងក្នុង ដោយមានការចូលរួមពី ព្រះគ្រូកុម្ភៈបវរមុនី ព្រះមេគណគណៈធម្មយុត្តិខេត្តកោះកុង ព្រះចៅអធិការវត្តកោះកុងក្នុង លោកស្រីកងឡាយមេឃុំត្រពាំងរូង និងសហការី មេភូមិកោះកុងក្នុង មន្ត្រីសាលាស្រុក ប៉ូលីសប៉ុស្តិ៍ឃុំត្រពាំងរូង ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ៨៤ នាក់ ស្រី ៣៥ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    13/02/2020