រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព័ត៌មានថ្នាក់ក្រុង-ស្រុក

កិច្ចប្រជុំបើកឯកសារពិគ្រោះថ្លៃជាសាធារណៈ លើគម្រោងជួសជុលផ្លូវក្រាលក្រួសក្រហម ១ ខ្សែ នៅចំណុចកោះខ្យាង ក្នុងភូមិត្រពាំងឈើត្រាវ ស្រុកថ្មបាំង

រដ្ឋបាលស្រុកថ្មបាំង បានបើកឯកសារពិគ្រោះថ្លៃជាសាធារណៈ លើគម្រោងជួសជុលផ្លូវក្រាលក្រួសក្រហម ១ ខ្សែ នៅចំណុចកោះខ្យាង ក្នុងភូមិត្រពាំងឈើត្រាវ ស្រុកថ្មបាំង ខេត្តកោះកុង ក្រោមអធិបតីភាព លោក​ អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង

ក្រុមការងារថ្នាក់ស្រុក ចុះត្រួតពិនិត្យ និងស្រង់ស្ថិតិសំណង់ផ្ទះត្រចៀកកាំ ដែលសាងសង់រួច និងកំពុងសាងសង់ស្ថិតនៅក្នុងភូមិអណ្តូងទឹក នៃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បានចំនួនសរុប ១៣ អគារ

លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារថ្នាក់ស្រុក ចុះត្រួតពិនិត្យ និងស្រង់ស្ថិតិសំណង់ផ្ទះត្រចៀកកាំ ដែលសាងសង់រួច និងកំពុងសាងសង់ស្ថិតនៅក្នុងភូមិអណ្តូងទឹក នៃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បានចំនួនសរុប ១៣ អគារ ដោយមានការចូ...

កិច្ចប្រជុំក្រុមការងារកសាងផែនការ ៥ ឆ្នាំបន្ត របស់រដ្ឋបាលស្រុកថ្មបាំង

លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំក្រុមការងារកសាងផែនការ ៥ ឆ្នាំបន្ត របស់រដ្ឋបាលស្រុកថ្មបាំង

លោកអភិបាលស្រុកកោះកុង បានបើកកិច្ចប្រជុំ ជាមួយលោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុកកោះកុង និងលោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ

លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក សុខ ភិរម្យ អភិបាលរងស្រុក លោក ហួត សារឹមនាយករដ្ឋបាលសាលាស្រុកកោះកុង និងលោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ សរុប ១២ នាក់ ស្រី ០៤ នាក់បានបើកកិច្ចប្រជុំពិភាក្សាលើរបៀបវារះចំនួន៣ គឺ: *ទី១: ការត្រៀមរៀបចំ...

ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានចុះធ្វើវេទិកាសាធារណៈ នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានចុះធ្វើវេទិកាសាធារណៈ នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ស្ដីពី”អំពើហិង្សាលើស្ត្រី នឹងកុមារ” ដោយមានប្រជាពលរដ្ឋចូលរួមចំនួន ២៣ នាក់ ស្រី ១០ នាក់

កិច្ចប្រជុំត្រៀមរៀបចំពិធីគោរពវិញ្ញាក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ គម្រប់ ៧ ឆ្នាំ និងអកអំបុកសន្តិភាពឯករាជ្យជាតិ ៩ វិច្ឆិកា ២០១៩

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីគោរពវិញ្ញាក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ គម្រប់ ៧ ឆ្នាំ និងអកអំបុកសន្តិភាពឯករាជ្យជាតិ ៩ វិច្ឆិកា ២០១៩ ដែលមានការអញ្ជេីំញចូលរួមពីលោកអភិបាលរង នាយករដ្ឋបាល ការិ...

លោកអភិបាលស្រុកបូទុមសាគរ បាននាំយក ស៊ីម៉ងត៍ ចំនួន ១០ តោន ទៅប្រគេនព្រះសង្ឃ នៅវត្តប្រជារដ្ឋកំសាន្តឋានសួគ៌ ដែលជាវត្តទើបកសាងថ្មី

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បាននាំយក ស៊ីម៉ងត៍ ចំនួន ១០ តោន ទៅប្រគេនព្រះសង្ឃ នៅវត្តប្រជារដ្ឋកំសាន្តឋានសួគ៌ ដែលជាវត្តទើបកសាងថ្មី សំរាប់កសាង សាលាឆាន់ ស្ថិតនៅក្នុងភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានទទួល ទេយ្យទានមនុស្សធម៌ ពី ព្រះចៅអធិការវត្តប្រជារដ្ឋកំសាន្ត ឋានសួគ៌ ដើម្បីទុកសម្រាប់ធ្វើការងារមនុស្សធម៌បន្តទៀត

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោក សាង ស៊ីណេត អនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានទទួល ទេយ្យទានមនុស្សធម៌ ពី ព្រះចៅអធិការវត្តប្រជារដ្ឋកំសាន្ត ឋានសួគ៌ រួមមាន អង្ករ ៥ ប៉ាវ ទឹកត្រី ៥ យួរ ទឹកស៊ីអ៊ីវ ៥ យួរ ស្ករស ១០ គីឡ...

លោកអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារចុះ ពិនិត្យស្ថានផ្លូវចូលសាលាឧបសម្ព័នតាមាឃ ដែលពិបាក ក្នុងការធ្វើដំណើរ នឹងសាលាមានសភាពចាស់ទ្រុឌទ្រោម ដែលអាចបង្ករគ្រោះថ្នាក់ដល់សិស្ស

ក្រោយពីចុះសួរសុខទុក្ខ នឹងសំណេះសំណាល ជាប្រជាពលរដ្ឋនៅភូមិតាមាឃ និងមានការសំណូមពរសូមពីបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារចុះ ពិនិត្យស្ថានផ្លូវចូលសាលាឧបសម្ព័នតាមាឃ ដែលពិបាក ក្នុងការធ្វើដំណើរ...

លោកអភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយម្ចាស់សំណង់ដែលសាងសង់គ្មានច្បាប់អនុញ្ញាត

លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយម្ចាស់សំណង់ដែលសាងសង់គ្មានច្បាប់អនុញ្ញាត របស់ឈ្មោះ ស៊ុប មករា ស្ថិតនៅភូមិប៉ាក់ខ្លង៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង