ព្រឹត្តិការណ៍


  • លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ជួបកពិភាក្សាការងារ សម្រាប់កម្មវិធីតាំងពិព័រណ៍ និងកាប្រកួតជើងឯកផ្នែកភាសាខ្មែរលើកទី៥ ជាមួយលោកនាយកវិទ្យាល័យខ្លងយ៉ៃវិទ្យាគម នៃព្រះរាជាណាចក្រថៃ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    06/01/2020
  • សកម្មភាព​អនុគណ:កម្មការកំណែវិញ្ញាសាប្រឡងធម្មវិន័យថ្នាក់ត្រី​ ទោ​ ឯក​ នាព្រឹក​ថ្ងៃទី​ ០៦ ខែមករា​ ឆ្នាំ​២០២០​នៅ​សាលប្រជុំ មន្ទីរធម្មការ​ ​និងសាសនាខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    06/01/2020
  • លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំប្រជុំណែនាំដល់លោកនាយក នាយិការ សាលាបឋម វិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងក្រុងខេមរភូមិន្ទ ស្តីពីការគ្រប់គ្រងសាលារៀនផ្អែកលើលទ្ធផលសិក្សា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    06/01/2020
  • លោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំមន្រ្តី និងស្មៀន ដើម្បីពង្រឹងកិច្ចការរដ្ឋបាល និងត្រៀមរៀបចំទិវាជ័យជម្នះ ៧ មករា នៅសាលាស្រុកថ្មបាំង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    06/01/2020
  • លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីរាជការក្រោមឱវាទ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់ ឆ្នាំ២០២០ របស់មន្ទីរកិច្ចការនារី។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    06/01/2020
  • ក្រុមការងារចំរុះ ដឹកនាំដោយ លោក ទួន ឪទី នាយករងរដ្ឋបាល សាលាស្រុកគិរីសាគរ តំណាងលោកអភិបាល ចុះពិនិត្យ និងផ្ទៀងផ្ទាត់ទីតាំងដីឈូសឆាយជាប់ដងព្រែក ស្ថិតក្នុងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ដែលមានសមាសភាពចូលរួមពីក្រុមប្រឹក្សាឃុំភ្ញីមាស ប្រធានភូមិបាលស្រុក នាយខ័ណ្ឌជលខេត្ត នាយ នាយរងផ្នែកជលផលបូទុមសាគរ ប្រធានការិយាល័យកសិកម្ម មន្ត្រីបរិស្ថាន និងអ្នកពាក់ព័ន្ធសរុប ១២ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    06/01/2020
  • លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកកិច្ចប្រជុំក្រុមការងារ ត្រៀមរៀបចំកម្មវិធី ជូនពរថ្នាក់ដឹកនាំខេត្តគៀងយ៉ាង និងខេត្តកាម៉ាវ និងប្រជាជនវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    06/01/2020
  • លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យសកម្មភាពរៀបចំគ្រឹះ គម្រោងសាងសង់ផ្លូវក្រាលកៅស៊ូអាសេ (AC) ចាប់ពីចំណុចរូបសំណាកស្ត្រីរែកផ្លែឈើឆ្ពោះទៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    06/01/2020
  • សាលាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៧ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង សមាសភាពចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុកកោះកុង លោកនាយករដ្ឋបាលសាលាស្រុក មន្រ្ដីចំណុះសាលាស្រុក ការិយាល័យជំនាញជុំវិញស្រុក កងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោកមេឃុំ ជំទប់ឃុំ សរុបចំនួន ៣០នាក់ ស្រី ០២នាក់

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    06/01/2020
  • នាងខ្ញុំ​ ក្នុង​នាម​រដ្ឋបាលខេត្ត​ សូមអាធ្យាស្រ័យ​ចំពោះ​ការផ្អាកធ្វេីចរាចរណ៍ជាបណ្តោះអាសន្ន​ ចំពោះ​រថយន្ត​ដឹក​ជញ្ជូន​ដី​ រថយន្ត​ដឹក​សម្ភារសំណង់​ និងរថយន្តធន់ធ្ងន់គ្រប់ប្រភេទ​ ដែល​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤៨​ ក្នុង​ភូមិ​សាស្ត្រ​ខេត្តកោះកុ​ងក្នុងរយៈពេលពីរថ្ងៃកន្លងមក។ នេះជាការចាំបាច់របស់រដ្ឋបាលខេត្តកោះកុង​ ដេីម្បី​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី​១​ ឆ្នាំ​២០២០​ អោយទទួលបានជោគជ័យ​ សម្រាប់​ជាកិត្តិយសរបស់ប្រទេសកម្ពុជា​ ជាពិសេស​ខេត្តកោះកុ​ង​ និង​ខេត្ត​ជាប់​មាត់​សមុទ្រ​។ ជាមួយ​គ្នា​នេះ​ នាង​ខ្ញុំ​ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះរាជរដ្ឋាភិបាល​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ គណៈកម្មការ​អន្តរក្រសួង​ និងក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លេីសកលលោក ដែល​បាន​រៀបចំ​អោយ​មាន​ព្រឹត្តិការណ៍​នេះឡើង​ និង​សូម​អរគុណ​ចំពោះ​មន្រ្ដី​រាជការ​គ្រប់​ជាន់ថ្នាក់​ កម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ ភ្ញៀវ​ជាតិ​ អន្តរជាតិ​ ក្រុម​ហ៊ុន​ អាជីវករ​ និង​ប្រជាពលរដ្ឋ​ដែល​បានចូល​រួមសហការ​ធ្វើ​អោយព្រឹត្តិការណ៍នេះដំណេីរការទៅដោយរលូន​ និងទទួលបានជោគជ័យ​ តាម​គោលដៅ​ដែល​បាន​គ្រោង​ទុក​គួរជាទីមោទនៈ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    06/01/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ របស់ក្រុមការងារថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើការរៀបចំផ្ទេរបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការ ដែលមានការពាក់ព័ន្ធ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    05/01/2020
  • ការបាញ់កាំភ្លើងបើកការប្រណាំងកង់ពិភពលោកនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នៅចំណុចវង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង។

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    05/01/2020