ព្រឹត្តិការណ៍


  • ឯកឧត្ដម ឈេង ឆិ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង តំណាងអោយឯកឧត្តម ឈឿន កុសលវីរះ ប្រធានក្រុមការងារចុះជួយឃុំកណ្តោល បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២០) នៅឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានអ្នមចូលរួម ១៧៥ នាក់ ក្នុងនោះស្រី ៤៣ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    07/01/2020
  • លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំ​កិច្ចប្រជុំក្រុមការងារសម្របសម្រួលឯកសារជូនក្រុមប្រឹក្សាខេត្ត ដើម្បីត្រៀមដាក់ឆ្លងក្រុមប្រឹក្សា​ពិនិត្យ និងអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តនាពេលខាងមុខ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    07/01/2020
  • លោក អ៉ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២០) នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានអ្នកចូលរួម ៤៧៣ នាក់ ក្នុងនោះស្រី ២១៥ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    07/01/2020
  • ឃុំតាតៃក្រោម ស្រុកកោះកុង បានប្រារព្ធមីទ្ទីញអបអរសាទរទរខួបលើកទី៤១ នៃទិវាជ័យជំនះ៧មករា ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុផល សមាជិកក្រុមប្រឹក្សាខេត្តកោះកុង លោក អ៊ូច ទូច ប្រធានមន្ទីធម្មការ និងសាសនាខេត្តកោះកុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    07/01/2020
  • លោកជំទាវ មិថុនា ភូថង ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងសម្ដេច ស ខេង ក្នុងឱកាសខួបលើកទី៤១ ទិវាជ័យជម្នះ ៧មករា

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    07/01/2020
  • លោក ឈេង សុវណ្ណដា ប្រធាន ស.ស.យ.ក ក្រុងខេមរភូមិន្ទ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២០ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងខេមរភូមិន្ទ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    07/01/2020
  • លោកជំទាវ មិថុនា ភូថង ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី ៤១ ទិវាជ័យជម្នះ ៧មករា

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    07/01/2020
  • លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីនៃមន្ទីរជំនាញ ដើម្បីពិភាក្សា និងចុះត្រួតពិនិត្យទីតាំងចាក់អាចម៌ដី លុបចំណីព្រែក នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    07/01/2020
  • លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកួតបាល់ទះបុរស ជាលក្ខណៈមិត្តភាព រវាងប្អូនៗ សិស្សានុសិស្សវិទ្យាល័យប៉ាក់ខ្លង និងវិទ្យាល័យ ហ៊ុន សែន ចាំយាម ដើម្បីអបអរសាទរខួបអនុស្សាវរីយលើកទី៤១ ( ០៧ /មករា/១៩៧៩ – ០៧/មករា/២០១៩) នៃទិវាជាតិជ័យជំនះ ៧ មករា នៅបរិវេណវិទ្យាល័យប៉ាក់ខ្លង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    07/01/2020
  • ឯកឧត្ដម មាស ប៊ុនឡី អគ្គនាយករង នាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ តំណាងឯកឧត្ដម ចៅ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២០) មានអ្នកចូលរួម ១៥០នាក់ ផ្សាយបន្តផ្ទាល់ ចំនួន ៣ទីតាំង ក្នុងស្រុកបូទុមសាគរ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    07/01/2020
  • លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុក ព្រមទាំង លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អាជ្ញាធរឃុំទួលគគីរ បានចុះសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនកម្មករសាងសង់ប៉ុស្តិ៍សុខភាពតាចាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧត្តម សេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើង គោក ស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    07/01/2020
  • លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ប្រតិភូវិទ្យាល័យខ្លងយ៉ៃវិទ្យាគម ដែលដឹកនាំដោយ លោក សំណៅ ប៊ុនម៉ាក់ នាយកវិទ្យាល័យខ្លងយ៉ៃវិទ្យាគម ដើម្បីពិភាក្សាការងារ និងត្រៀមប្រកួតប្រជែងភាសាខ្មែរល្អឥតខ្ចោះទាំង ២ ប្រទេស ប្រចាំឆ្នាំសិក្សា២០១៩។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    07/01/2020