លោក ឃី វុធ អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង និងប្រធានការិយាល័យ ០២ រូប បានអញ្ជើញចុះបំពេញបេសកកម្ម ទំនាក់ទំនងការងារចេញលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម របស់យន្តការច្រកចេញ-ចូលតែមួយ នៅស្រុកបូទុមសាគរ។
អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅបន្ដ ព្រមទាំងផ្សព្វផ្សាយនូវផែនការមួយចំនួន ក្រោមអធិបតីភាពលោកវរសេនីយ៍ទោ ហេង លាង អធិការ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីអធិការរង លោកនាយផ្...
កម្លាំងប៉ុស្តិ៍បើកវេទិកាសាធារណៈភូមិ ឃុំមានសុវត្ថិភាពទាំង ៩ ចំណុច បានលើកយក ៣ ចំណុច មកផ្សព្វផ្សាយ (១)ផលប៉ះពាល់នៃគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ (២)អំពើហិង្សាក្នុងគ្រួសារទាក់ទងនិងយេនឌ័រ និង(៣)អំពីច្បាប់ចរាចរណ៍ផ្លូវគោក នៅឃុំបឹងព្រាវ ឃុំជីខលើ ស្រុកស្រែអំបិល។
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារកន្លងមក របស់ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុក ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរង លោកនាយករដ្ឋបាល និងលោកស្រីប្រធានការិយាល័យ និងមន្ត្រីការិយាល័យ។
ផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការ ជាមួយអាជ្ញាធរឃុំជីខក្រោម មេភូមិអន់ឆ្អើត មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីខក្រោម គណ:កម្មការសហគមន៍នេសាទតំបន់ឆ្នេរកោះខ្យង និងជ្រោយស្វាយ បានរៀបចំពិធីដុតបំផ្លាញឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ឬលបប្រើស ១០០ ដែលជាប្រភេទឧបករណ៍នេសាទ គ្...
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោក កែវ នីបូរ៉ា អភិបាលរងស្រុក បានចុះមកឃុំតានូន ដើម្បីដោះស្រាយវិវាទដីធ្លី រវាងដីរដ្ឋនិងបុគ្គលឯកជន ដែលស្ថិតនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
មន្រ្តី នៃមន្ទីរពេទ្យខេត្តកោះកុង គ្រប់ផ្នែកទាំងអស់ ចូលរួមចំណែក ក្នុងការថែរក្សាអនាម័យ បរិស្ថាន និងជួសជុល ថែទាំអាគារ ក្រៅពីការពិនិត្យ និងព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង។
លោក អន សុធារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង និងលោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក បានចុះត្រួតពិនិត្យអាជីវកម្មខ្សាច់ និងការផលិតប្រេងគល់ស្លឹកគ្រី នៅឃុំតាទៃលើ ស្រុកថ្មបាំង។
លោក ឃឹម ច័ន្ទឌី អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំ កិច្ចប្រជុំការងារសមាហរណកម្ម ការិយាល័យ ទ្រព្យសម្បត្តិរដ្ឋ និងហិរញ្ញវត្ថុ នៃការិយាល័យជំវិញស្រុក នៅសាលប្រជុំសាលាស្រុក។
លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទការិយាល័យជំនាញ ចំនួន០៣រូប ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សា និងដោះស្រាយលើការងារកែលម្អគុណភាពអប់រំមធ្យមសិក្សា ដំណើរការបង្រៀនរៀន ពេញមួយថ្ងៃ ពិនិត្យវិញ្ញាសារតេស្ត និងការ...