រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រឹត្តិការណ៍

សាលាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៧ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង សមាសភាពចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុកកោះកុង លោកនាយករដ្ឋបាលសាលាស្រុក មន្រ្ដីចំណុះសាលាស្រុក ការិយាល័យជំនាញជុំវិញស្រុក កងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោកមេឃុំ ជំទប់ឃុំ សរុបចំនួន ៣០នាក់ ស្រី ០២នាក់

សាលាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៧ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង សមាសភាពចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុកកោះកុង លោកនាយករដ្ឋបាលសាលាស្រ...

នាងខ្ញុំ​ ក្នុង​នាម​រដ្ឋបាលខេត្ត​ សូមអាធ្យាស្រ័យ​ចំពោះ​ការផ្អាកធ្វេីចរាចរណ៍ជាបណ្តោះអាសន្ន​ ចំពោះ​រថយន្ត​ដឹក​ជញ្ជូន​ដី​ រថយន្ត​ដឹក​សម្ភារសំណង់​ និងរថយន្តធន់ធ្ងន់គ្រប់ប្រភេទ​ ដែល​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤៨​ ក្នុង​ភូមិ​សាស្ត្រ​ខេត្តកោះកុ​ងក្នុងរយៈពេលពីរថ្ងៃកន្លងមក។ នេះជាការចាំបាច់របស់រដ្ឋបាលខេត្តកោះកុង​ ដេីម្បី​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី​១​ ឆ្នាំ​២០២០​ អោយទទួលបានជោគជ័យ​ សម្រាប់​ជាកិត្តិយសរបស់ប្រទេសកម្ពុជា​ ជាពិសេស​ខេត្តកោះកុ​ង​ និង​ខេត្ត​ជាប់​មាត់​សមុទ្រ​។ ជាមួយ​គ្នា​នេះ​ នាង​ខ្ញុំ​ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះរាជរដ្ឋាភិបាល​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ គណៈកម្មការ​អន្តរក្រសួង​ និងក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លេីសកលលោក ដែល​បាន​រៀបចំ​អោយ​មាន​ព្រឹត្តិការណ៍​នេះឡើង​ និង​សូម​អរគុណ​ចំពោះ​មន្រ្ដី​រាជការ​គ្រប់​ជាន់ថ្នាក់​ កម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ ភ្ញៀវ​ជាតិ​ អន្តរជាតិ​ ក្រុម​ហ៊ុន​ អាជីវករ​ និង​ប្រជាពលរដ្ឋ​ដែល​បានចូល​រួមសហការ​ធ្វើ​អោយព្រឹត្តិការណ៍នេះដំណេីរការទៅដោយរលូន​ និងទទួលបានជោគជ័យ​ តាម​គោលដៅ​ដែល​បាន​គ្រោង​ទុក​គួរជាទីមោទនៈ។

នាងខ្ញុំ​ ក្នុង​នាម​រដ្ឋបាលខេត្ត​ សូមអាធ្យាស្រ័យ​ចំពោះ​ការផ្អាកធ្វេីចរាចរណ៍ជាបណ្តោះអាសន្ន​ ចំពោះ​រថយន្ត​ដឹក​ជញ្ជូន​ដី​ រថយន្ត​ដឹក​សម្ភារសំណង់​ និងរថយន្តធន់ធ្ងន់គ្រប់ប្រភេទ​ ដែល​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤៨​ ក្នុង​ភូមិ​សាស្ត្រ​ខេត្តកោះក...

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ របស់ក្រុមការងារថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើការរៀបចំផ្ទេរបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការ ដែលមានការពាក់ព័ន្ធ។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ របស់ក្រុមការងារថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើការរៀបចំផ្ទេរបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ដោ...

ការបាញ់កាំភ្លើងបើកការប្រណាំងកង់ពិភពលោកនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នៅចំណុចវង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង។

ក្រុមកីឡាករ និងក្បួនប្រណាំងកង់ពិភពលោកថ្ងៃទី២ បានចេញដំណើរពីរង្វង់មូលវិថី សាយ ភូថង ឆ្ពោះទៅកាន់កំពូលភ្នំបូកគោហើយ (កោះកុង)៖ ថ្ងៃទី២ នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ដែលមានក្រុមកីឡាករជាតិ-អន្តរជាតិប្រមាណ ២០០នាក់ បាននិងកំពុងចេញដំណើរពីរង្វង់មូលព្រឹទ្ធាចា...

ក្រុមប្រឹក្សាស្រុកបូទុមសាគរ គណៈអភិបាលស្រុក សូមថ្លែងអំណរគុណចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រដ្ឋបាលឃុំទាំងបួនចំណុះស្រុក ស.ស.យ.ក ស្រុក យុវជនកាកកបាទក្រហមស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ ប្រជាការពារ បងប្អូនប្រជាពល ដែលបានចូលរួមសម្អាតបរិស្ថាន រៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ ដើម្បីទទួលអបអរសាទរ ក្នុងកម្មវិធីប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ បានរលូន និងទទួលជោគជ័យជាស្ថាពរ

ក្រុមប្រឹក្សាស្រុកបូទុមសាគរ គណៈអភិបាលស្រុក សូមថ្លែងអំណរគុណចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រដ្ឋបាលឃុំទាំងបួនចំណុះស្រុក ស.ស.យ.ក ស្រុក យុវជនកាកកបាទក្រហមស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ ប្រជាកា...

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង សូមចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ ក្រុមគ្រួសារ និងសាច់ញាតិ ជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំអគារ នៅខេត្តកែប។ សូមជូនពរជនរងគ្រោះអោយឆាប់ជាសះស្បើយ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អ្នកដែលចែកឋានទៅ សូមអោយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត។

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង សូមចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ ក្រុមគ្រួសារ និងសាច់ញាតិ ជនរងគ្រោះ ក្នុងឧបទ្ទវហេតុ...

កម្រងរូបភាពព្រឹត្តិការណ៍ ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០ ដំណាក់កាលទី១ ចម្ងាយ ១៤៥ គីឡូម៉ែត្រ នៅខេត្តកោះកុង

កម្រងរូបភាពព្រឹត្តិការណ៍ ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០ ដំណាក់កាលទី១ ចម្ងាយ ១៤៥ គីឡូម៉ែត្រ នៅខេត្តកោះកុង។

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រះមេគណទាំងពីរគណៈ ព្រមទាំងលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវិញ្ញាសារ ប្រឡងយកវិញ្ញាបនបត្រថ្នាក់ ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដែលមានបេក្ខសមណសិស្ស ចូលរួមប្រឡង ចំនួន ៧៤ អង្គ/នាក់ នៅមណ្ឌលប្រឡងវត្តជោតញ្ញាណ ដែលស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រះមេគណទាំងពីរគណៈ ព្រមទាំងលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវិញ្ញាសារ ប្រឡងយកវិញ្ញាបនបត្រថ្នាក់ ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដែលមានបេក្ខសមណសិស្ស ចូលរួមប្រឡង ...

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ កងកំលាំងប្រដាប់អាវុធ ស.ស.យ.ក កាកកបាទក្រហមស្រុក ទទួលអបអរសាទរក្នុងកម្មវិធីប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែលប្រព្រឹត្តិទៅនៅតារាសាគរ ក្រុមហ៊ុន UNION ឆ្ពោះទៅទីរួមខេត្តកោះកុង

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ កងកំលាំងប្រដាប់អាវុធ ស.ស.យ.ក កាកកបាទក្រហមស្រុក ទទួលអបអរសាទរក្នុងកម្មវិធីប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែលប្រព្រឹត្តិទៅនៅតារាសាគរ ក្រុមហ៊ុន UNION ឆ្ពោះទៅទីរួមខេត្តកោះកុង។

អបអរសាទរព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា​ លើកទី១ ចាប់ពីថ្ងៃទី០៤-០៦ មករា​២០២០ នៅខេត្តកោះកុងថ្ងៃទី០៤​ ខែមករា​ ឆ្នាំ២០២០​ ដែរមានកីឡាករជាតិ និងអន្តរជាតិចូលរួមប្រកួត ចំនួន ២០០ នាក់ និងព្រមទាំងមានការចូលរួមពីក្រុមម៉ូតូធំ និងក្រុមជិះកង់មកពីបណ្តាប្រទេសនានាចូលរួមផងដែរ។ ពិធីនេះក្រោមអធិបតីភាព​ ឯកឧត្តម​ ថោង​ ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ និងលោកជំទាវ​ មិថុនា​ ភូថង​ អភិបាល នៃគណ:អភិបាលខេត្តកោះកុង។ លទ្ឋផលនៃការប្រណាំងកង់ពិភពលោក ដំណាក់កាលទី១ ចម្ងាយផ្លូវ១៤៥គីឡូម៉ែត្រ នៅដែនដីកោះកុង គឺ-កីឡាករឡាវ ជាប់ជ័យលាភីលេខ១ -​កីឡាករម៉ាឡេស៊ី លាភីលេខ២ និង-កីឡាករហុងកុង ជ័យលាភីលេខ៣

អបអរសាទរព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា​ លើកទី១ ចាប់ពីថ្ងៃទី០៤-០៦ មករា​២០២០ នៅខេត្តកោះកុងថ្ងៃទី០៤​ ខែមករា​ ឆ្នាំ២០២០​ ដែរមានកីឡាករជាតិ និងអន្តរជាតិចូលរួមប្រកួត ចំនួន ២០០ នាក់ និងព្រមទាំងមានការចូលរួមពីក្រុមម៉ូតូធំ និងក្រុមជិះក...