ព្រឹត្តិការណ៍


  • ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុកគិរីសាគរ ខេត្តកោះកុង ដែលដឹកនាំដោយលោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ​ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខចាស់ព្រឹទ្ធាចារ្យ ដែលបានលះបង់តស៊ូសម្រាប់ជាតិមាតុភូមិកម្ពុជា​ ស្ថិតនៅភូមិកោះស្ដេច​ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកគិរីសាគរ
    16/12/2023
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំក្រុមការងារឃុំ ភូមិ អញ្ជើញចុះសួសួរសុខទុក និងនាំយកថវិការចំនួន២០ម៉ឺនរៀន ជូនដល់ម្តាយរបស់ប្អូនប្រុស កែវ គីមហុង ជំនួយការស្មៀនឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់លោកស្រីផ្ទាល់ ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/12/2023
  • លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាងលោកអភិបាល នៃគណ:អភិបាលស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី គម្រោងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទយុវវ័យនៅឃុំកណ្ដោលជាមួយអង្គការសកម្មភាពដៃគូសម្រាប់អភិវឌ្ឍន៍(pFDA)និងប្រធានការិយាល័យសុខភាព នៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/12/2023
  • លោក យិន យួត មេឃុំស្តីទី បានដឹកនាំអាជ្ញាធរភូមិជីមាល អញ្ជើញចូលរួមក្នុងពិធីប្រគល់ប័ណ្ណសរសើរជូនលោកគ្រូ-អ្នកគ្រូ និងសិក្សានុសិស្សដែលទទួលបានចំណាត់ថ្នាក់ប្រចាំឆ្នាំពីលេខ១ ដល់លេខ៥ ឆ្នាំសិក្សា ២០២២ -២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឈេង ឆិ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/12/2023
  • លោក សន ប៊ុនធឿន មេភូមិតាឃ បានដឹកនាំក្រុមការងារភូមិ ចូលរួមសហការជាមួយ គណៈគ្រប់គ្រងសាលា នាយកសាលា លោកគ្រ-អ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិ បានចាក់សាបបេតុងក្រាលនៅខាងមុខថ្នាក់រៀន ដងទង់ជាតិ ដើម្បីសម្រួលដល់ការគោរពទង់ជាតិ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/12/2023
  • អាជ្ញាធរភូមិប្រទាល តាអុក និងតាមាឃ បានចូលរួមសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងទឹក បានចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំមានសុវត្តិភាព០៧ចំនុច ដោយលើកយកអំពី អំពើហិង្សារក្នុងគ្រួសារ ពាក់ព័ន្ធនិងយេនឌ័រ ដែកប្រព្រឹត្តទៅនៅភូមិប្រទាល និងតាអុក ស្ថិតក្នុងភូមិសាស្រ្តឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/12/2023
  • លោក ហ៊ុយ សំណាង មេឃុំកណ្តោល បានចូលរួមសហការជាមួយអង្គការ សកម្មភាពដៃគូសម្រាប់អភិវឌ្ឍ (PfDA) បានរៀបចំកិច្ចប្រជុំតម្រង់ទិសដៅស្ដីពីគម្រោង សុខភាពបន្តពូជ និងសុខភាពផ្លូវភេទយុវវ័យ ដល់ប្រជាសហគមន៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/12/2023
  • លោក តុង យ៉ាវ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ  បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីប្រកាស និងទទួលស្គាល់សមាសភាពគណកម្មការគ្រប់គ្រងតំបន់ការពារសហគមន៍ឆាយ១២ជាន់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/12/2023
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ពិធីប្រុងពលីការប្រគំតន្ត្រី និងឆ្លងស្នាដៃសិល្បៈ ដើម្បីអបអរសាទរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក. នៅបរិវេណពហុកីឡដ្ឋានអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

    , ,
    ហេង គីមឆន
    16/12/2023
  • លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងស្នើសូមអាជ្ញាប័ណ្ណប្រកបអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍(ថ្មី) ១កន្លែង មានឈ្មោះ រីស៊ត ឆ្នេរកោងកាង របស់ឧកញ៉ា ស្រ៊ុន ប៊ុនថាត ស្ថិតនៅក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល

    , ,
    ហេង គីមឆន
    16/12/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមអធិបតីភាពពិធីបើក ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងពិធីបិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/12/2023
  • ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្ត្រីក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល ចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីជំងឺអុតស្វា ក្រោមអធិបតីភាព លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធវីដេអូzoom

    , ,
    មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង
    15/12/2023