លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ចំនួន ០១ខ្សែ ប្រវែង ៨៤១ម៉ែត្រ ទទឹង ០៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ មូលនិធិស្រុកស្រែអំបិល ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំង ឃុំ ស្រែអំបិលស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក ប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក លោកប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋ
………………………….
ថ្ងៃព្រហស្បតិ៍ ១១ រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។