រដ្ឋបាលស្រុកស្រែអំបិល


  • លោក ផុក រឿន សមាជិកក្រុមប្រឹក្សាស្រុកស្រែអំបិល បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ១០០,០០០រៀល ក្នុងមួយខែ រយៈពេល ០៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    18/04/2020
  • លោក ហុង ប្រុស នាយករដ្ឋបាលស្រុកស្រែអំបិល ខេត្តកោះកុង ស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ១០០,០០០រៀល ក្នុងមួយខែ រយៈពេល ០៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    18/04/2020
  • លោក ម៉ុយ គុន សមាជិកក្រុមប្រឹក្សាស្រុកស្រែអំបិល ស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ១៥០,០០០រៀល ក្នុងមួយខែ រយៈពេល ០៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    18/04/2020
  • លោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកអំណោយរបស់អនុសាខាកក្រហមស្រុកស្រែអំបិល អញ្ជើញចុះសួរសុខទុក្ខ គ្រួសារងាយរងគ្រោះ ចាស់ជរា ចំនួន៦៨ គ្រួសារ ស្ថិតនៅ ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    17/04/2020
  • លោកស្រី ទួត ហាទីម៉ា អនុប្រធានគណៈកម្មាធិការ អនុសាខាកក្រក ស្រុកស្រែអំបិល និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកគ្រឿងឧបភោគបរិភោគ អញ្ជើញចុះសួរសុខទុក្ខ គ្រួសារងាយរងគ្រោះ ចាស់ជរា ចំនួន១០០គ្រួសារ ស្ថិតនៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    17/04/2020
  • ព្រំប្រទល់ខេត្តកោះកុង និងព្រះសីហនុ នៅចំណុចភូមិអូរជ្រៅ ឃុំបឹងព្រាវ ត្រូវបានដកកងកម្លាំង និងអនុញ្ញាតឲ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញ

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    16/04/2020
  • ក្រុមការងាររដ្ឋបាលស្រុកស្រែអំបិល បាននាំយកជែលលាងដៃ និងទឹកអាកុលលាងដៃ ដែលជាអំណោយរបស់សប្បុរសជន ចែកជូនកងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅចំណុចផ្លូវបំបែកស្រែអំបិល ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    15/04/2020
  • លោក ធី សុឃន ម្ចាស់ហាងកាហ្វេរីករាយ បានឧបត្ថម្ភ ភេសជ្ជៈចំនួន ២០កែវ ក្នុងមួយថ្ងៃ រយៈពេល ០១ខែ ជូនរដ្ឋបាលស្រុកស្រែអំបិល សម្រាប់ក្រុមការងារបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ស្រុកស្រែអំបិល

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    15/04/2020
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ និងមានការចូលរួមពីអាជ្ញាធរឃុំជីខក្រោម នាំយកអង្ករ ០២តោន ដែលជាអំណោយរបស់លោកវរៈសេនីយ៍ត្រី គង់ ប៊ុនលាន មេបញ្ជាការរងកងពលថ្នើរជើងលេខ ៥៣២ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ជាអ្នកស្រុកកំណើតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម) ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ រស់នៅភូមិខ្សាច់ក្រហម និងភូមិអន់ឆ្អើន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    15/04/2020
  • លោក​ រុន​ សុខ បានដឹកនាំមូលនិធិមហាជនស្រុកស្រែអំបិល បានយកគ្រឿងឧបភោគ ឧបត្ថមដល់អនុសាខាកាកបាទក្រហមស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    14/04/2020
  • លោក ឆាយ វុធ មេឃុំជីខលើ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខៈ ៥០ អនក្រ.បក ស្តីពីការឈប់សម្រាករបស់មន្រ្តីរាជការ និងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ និងការការពាររាតត្បាតនៃជំងឺកូវិដ១៩ នៅសាលាឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/04/2020
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ដីពីការអនុវត្តបទបញ្ជាលេខ ០២ ប.ប., សេចក្ដីសម្រេចលេខ ០៣៩ ស.ស.រ. និងអនុក្រឹត្យលេខ ០៥០ អនក្រ.បក របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំលេខ ០០២/២០ ស.ណ.ន. របស់រដ្ឋបាលស្រុកស្រែអំបិល ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោកនាយករដ្ឋបាល លោក លោកស្រី ប្រធានការិយាល័យអង្គភាពពាក់ព័ន្ធ និងលោកមេឃុំទាំង ០៦ នៃស្រុក នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    12/04/2020