រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ទួត ហាទីម៉ា អនុប្រធានគណៈកម្មាធិការ អនុសាខាកក្រក ស្រុកស្រែអំបិល និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកគ្រឿងឧបភោគបរិភោគ អញ្ជើញចុះសួរសុខទុក្ខ គ្រួសារងាយរងគ្រោះ ចាស់ជរា ចំនួន១០០គ្រួសារ ស្ថិតនៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

ស្រុកស្រែអំបិល៖ ថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី១៧ មេសា ឆ្នាំ២០២០ លោកស្រី ទួត ហាទីម៉ា អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមស្រុកស្រែអំបិល និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកគ្រឿងឧបភោគបរិភោគ អញ្ជើញចុះសួរសុខទុក្ខ គ្រួសារងាយរងគ្រោះ ចាស់ជរា ចំនួន១០០គ្រួសារ ស្ថិតនៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។

នាឱកាសនោះលោកស្រីអនុប្រធាន បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

លោកស្រីអនុប្រធានអនុសាខា និងក្រុមការងារក៏បានធ្វើការ ផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណដែលទទួលបានពីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ស្ដីពី របៀបលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ដើម្បីបង្ការ ជំងឺកូវីដ១៩ និង វិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីនេះផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ សូមទំនាក់ទំនងលេខ១១៥ ដោតឥតគិតថ្លៃ ។

សម្ភារៈរដែលអនុសាខាបានផ្ដល់ជូន ក្នុងម្នាក់ៗទទួលបាន៖
អង្ករ១០គីឡូ មី១៥កញ្ចប់ ម៉ាស់ ទឹកអាល់កុល និងជេលលាងដៃ សាប៊ូលាងដៃ សាប៊ូម្សៅ។

ប្រភព៖ ប្រាជ្ញ សុខប្រាថ្នា

អត្ថបទទាក់ទង