រដ្ឋបាលស្រុកស្រែអំបិល


  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានប្រជុំពិភាក្សា និងការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធជាមួយនិងដីរបស់ឈ្មោះ ទូច ស្រួយ ចំនួន៥៣ប័ណ្ណ ដែលស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    04/08/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈភិបាលស្រុកស្រែអំបិលបានដឹកនាំកិច្ចប្រជុំពិភាក្សានិងពិនិត្យលើការអនុវត្តការងារចាំបាច់មួយចំនួនរបស់ការិយាល័យអង្គភាពជុំវិញស្រុកនិងរដ្ឋបាលឃុំទាំង០៦នៃស្រុកដែលមានការអញ្ជីញចូលរួមពីលោកអភិបាលរងស្រុកលោកនាយករដ្ឋបាលស្រុកកងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទ លោក លោកស្រីប្រធានការិយាល័យអង្គភាពជុំវិញស្រុកនិងលោកមេឃុំទាំង០៦នៃស្រុកនៅសាលប្រជុំសាលាស្រុកស្រែអំបិល ។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    04/08/2022
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំ ចុះពិនិត្យទីតាំងស្នើវាស់វែងសិទ្ធិកាន់កាប់ចលនទ្រព្យមិនទាន់ចុះបញ្ជី ចំនួន ០២កន្លែង ស្ថិតនៅភូមិបាក់អង្រុត ឃុំដងពែង និងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    04/08/2022
  • លោក ប្រាក់ គា អភិបាលរង តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ចើញជាអធិបតេយ្យកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់ឱ្យការពនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ក្នុងគោលបំណងឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ដែលរៀបចំដោយលេខាធិការដ្ឋានរៀបចំបោះឆ្នោត ដោយមានសមាសភាពចូលរួមពីមេឃុំទាំង០៦ នៃស្រុក នាប៉ុស្តិ៍ទាំង០៦ នៃស្រុក និងស្មៀនគ្រប់ឃុំ នៅសាលប្រជុំស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    03/08/2022
  • សេចក្ដីជូនដំណឹង ស្ដីពីការត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ

    , , ,
    រដ្ឋបាលស្រុកស្រែអំបិល
    03/08/2022
  • លោក ពៅ សុវណ្ណរ៉ា មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានចូលរួមបុណ្យសព លោកតា គុយ ស៊ិន អតីតជាសង្ឃគង់នៅវត្តគងឆា ដែលទទួលមរណភាពដោយរោគាពាធ ដោយសពត្រូវបានសាច់ញាតិយកមកធ្វើបុណ្យនៅវត្តសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    02/08/2022
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំ ចុះពិនិត្យទីតាំងស្នើរសុំចាក់បំពេញអាចម៍ដីមួយកន្លែងរបស់ឈ្មោះ ហេង សួរ ស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    02/08/2022
  • លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភ្សាលើសេចក្ដីព្រាងផែនទីកន្លែងនេសាទសហគមន៍បាក់អង្រុត ព្រះអង្គកែវ សាលាម្នាង និងសហគមន៍នេសាទអភិវឌ្ឍន៍ទឹកប៉ោងអូរជ្រៅ ក្នុងស្រុកស្រែអំបិល នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    02/08/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការចុះធ្វើបច្ចុប្បន្នភាពប្រមូលព័ត៌មាននានាពាក់ព័ន្ធនឹងសន្តិសុខលម្ហសមុទ្រ និងតំបន់ជាប់សមុទ្រ នៃខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    02/08/2022
  • លោកស្រី ណុប ប៊ុនណារី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ និងលោកស្រី ជា រដ្ឋា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានសហការជាមួយ គ.ក ន.ក ឃុំដងពែង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    02/08/2022
  • លោក រុន សុវណ្ណឌី ប្រធានស្ដីទីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកស្រែអំបិល ចូលរួមសហការជាមួយអាជ្ញាធរឃុំបឹងព្រាវ សម្រួល និងចុះពិនិត្យវាស់វែងទីតាំងជាក់ស្ដែងជាមួយម្ចាស់ដីមួយកន្លែង ដើម្បីធ្វើផ្លូវលំក្រាលគ្រួសក្រហម ០១ខ្សែ ស្ថិតនៅភូមិទឹកប៉ោង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    01/08/2022
  • លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ ដោយមានការចូលរួមសហការពីអាជ្ញាធរឃុំ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុក នាំយកអំណោយមនុស្សធម៌ ចែកជូនលោកយាយ ឡូន នី អាយុ ៧៦ឆ្នាំ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង

    , ,
    រដ្ឋបាលស្រុកស្រែអំបិល
    01/08/2022