រដ្ឋបាលស្រុកមណ្ឌលសីមា


  • , ,

    លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា លោក សុខ ភិរម្យ និងមន្រ្តីក្រោមឱវាទ បានចូលរួមរំលែកទុក្ខគ្រួសារសពលោក គិន ហួត អនុភូមិប៉ាក់ខ្លង៣ ឃុំប៉ាក់ខ្លង ដោយបាននាំយកសម្ភារ និងថវិកាមួយចំនួនទៅប្រគល់ជូនគ្រួសារសពផងដែរ

    រដ្ឋបាលស្រុកមណ្ឌលសីមា
    08/03/2025
  • , ,

    លោកស្រី រិន គន្ធា អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំប្រធានការិយាអប់រំយុវជន និងកីឡាស្រុក នាយកវិទ្យាល័យប៉ាក់ខ្លង ចូលរួមសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤

    រដ្ឋបាលស្រុកមណ្ឌលសីមា
    07/03/2025
  • , ,

    លោក​ សុខ​ ភិរម្យ​ អភិបាល​ស្រុកមណ្ឌលសីមា​ បានដឹកនាំលោកនាយករដ្ឋបាលសាលាស្រុក​ និងអនុប្រធានការិ.ផែនការ​ និងគាំទ្រឃុំ​ សង្កាត់​ ចូលរួមកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពនៃការ អនុវត្តតួនាទី​ និងភារកិច្ច​របស់រដ្ឋបាលក្រុង​ ស្រុក​

    រដ្ឋបាលស្រុកមណ្ឌលសីមា
    04/03/2025
  • , ,

    លោកស្រី ស្រី ពិនសោភា អភិបាលស្ដីទី ស្រុកមណ្ឌលសីមា និងក្រុមប្រឹក្សាឃុំទាំងបី បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះ ចំនួន១៥០គ្រួសារ នៅទីស្នាក់ការក្រុមការងារសិស្ស-និស្សិតអាហារូបករណ៍សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត (អ.ម.ត) ខេត្តកោះកុង

    រដ្ឋបាលស្រុកមណ្ឌលសីមា
    04/03/2025
  • , ,

    លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក  លោកស្រី រិន គន្ធា អភិបាលរងស្រុកមណ្ឌលសីមា ដឹកនាំក្រុមការងារស្រុក និងអាជ្ញាធរ ភូមិ ឃុំ អមដំណើរ ឯកឧត្ដម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ និងក្រសួងរៀបចំដែនដីនគរូបនីយ៍កម្ម  ចុះពិនិត្យមើលទីតាំងសំណង់មួយកន្លែងរបស់ សុខ វិន បានសាសង់សំណង់រឹងមាំកម្ពស់៣ជាន់ជាប់ព្រំដីឈ្មោះ ឆាយ ភូស៊ីណា នៅភូមិចាំយាម ឃុំប៉ាក់ខ្លង

    រដ្ឋបាលស្រុកមណ្ឌលសីមា
    04/03/2025
  • , ,

    លោក ប៉ែន សុផាត អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំមន្រ្តីសាលាស្រុក ចូលរួមការ ប្រកួតបាល់ទាត់មិត្តភាពរវាងប្រជាជនស្រុកមណ្ឌលសីមា ខេត្ត កោះកុង ប្រទេសកម្ពុជា និងប្រជាជនស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃឡង់ដ៍ ក្នុងគោលបំណងលើកកម្ពស់ និងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការ ផ្សារភ្ជាប់ទំនាក់ទំនងរវាងការងារព្រំដែន និងរឹតចំណងមិត្តភាព ភាគី កម្ពុជា-ថៃ កាន់តែមានប្រសិទ្ធិភាពឡើង

    រដ្ឋបាលស្រុកមណ្ឌលសីមា
    28/02/2025
  • , ,

    លោក ណយ ឡេង មេឃុំពាមក្រសោប បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ភូមិ សហការជាមួយ មន្ទីរបរិស្ថានខេត្ត កងកម្លាំងទាំងពីរប្រភេទ ភូមិប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្អាតសំរាម និងថង់ប្លាស្ទិក នៅក្នុងមូលដ្ឋានឃុំពាមក្រសោប

    រដ្ឋបាលស្រុកមណ្ឌលសីមា
    28/02/2025
  • , ,

    លោក​ សុខ ភិរម្យ អភិបាលស្រុក​ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤​ និងលេីកទិសដៅការងារបន្ត​ ឆ្នាំ២០២៥​ របស់សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង​

    រដ្ឋបាលស្រុកមណ្ឌលសីមា
    28/02/2025
  • , ,

    លោក​ ប៉ែន​ ប៊ុនឈួយ​ អភិបាលរងស្រុកមណ្ឌលសីមា​ បានដឹកនាំក្រុមការងារ ថ្នាក់ស្រុក លោកមេឃុំប៉ាក់ខ្លង មេភូមិ១ មេភូមិ២ អមដំណើរលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារថ្នាក់ខេត្ត អញ្ជើញ ពិនិត្យទីតាំងសម្រាប់ សិក្សាបច្ចេកទេស និងគំនូសប្លង់នគរូបនីយកម្ម តំបន់ឆ្នេរប៉ាក់ខ្លង

    រដ្ឋបាលស្រុកមណ្ឌលសីមា
    28/02/2025
  • , ,

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លោកនាយករងរដ្ឋបាល មន្រ្តីសាលាស្រុក សហការជា មួយអាជ្ញាធរឃុំប៉ាក់ខ្លង ចូលរួមកម្មវិធី “ការរួមគ្នាអភិវឌ្ឍន៍មនុស្សសិលា ” ក្រោមប្រធានបទ: ការអប់រំ សីលធម៌ គុណធម៌ សុជីវធម៌ សុខភាព និង​បរិស្ថាន ដែលប្រារព្វបាឋកថា ដល់ លោក នាយក នាយករង នាយិការរង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា សិស្សានុសិស្ស នៃសាលាបឋមសិក្សាមណ្ឌលសីមារាម

    រដ្ឋបាលស្រុកមណ្ឌលសីមា
    28/02/2025
  • , ,

    លោកស្រី រិន គន្ធា អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំលោកប្រធានការិយាល័យ និងមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា រៀបចំដំណើរការប្រឡងសិស្សពូកែថ្នាក់ស្រុក កម្រិតថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំសិក្សា ២០២៤-២០២៥ លើមុខវិជ្ជា: អក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា

    រដ្ឋបាលស្រុកមណ្ឌលសីមា
    28/02/2025
  • , ,

    លោកស្រី ចា អែត ជំទប់ទី១ ឃុំប៉ាក់ខ្លង ដឹកនាំជំនួយការឃុំ និងអនុភូមិនាងកុក ព្រមទាំងប្រជាពលរដ្ឋ សហការជាមួយក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង ចូលរួមកិច្ចប្រជុំស្តីពី ការចុះផ្សព្វផ្សាយគម្រោងស្ពានកោះកុង និងកែលម្អផ្លូវជាតិលេខ៤៨

    រដ្ឋបាលស្រុកមណ្ឌលសីមា
    28/02/2025