រដ្ឋបាលស្រុកមណ្ឌលសីមា


  • , ,

    ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានប្រគល់ក្រមាចំនួន ៣០០ ក្រមា សម្រាប់ចែកជូនកងកម្លាំង និងប្រជាពលរដ្ឋ ក្នុងស្រុកមណ្ឌលសីមា

    រដ្ឋបាលស្រុកមណ្ឌលសីមា
    04/04/2020
  • , ,

    លោក ប្រាក់ វិចិត្រ អភិបាលស្រុក ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរាលដាលជម្ងឺរលាកផ្លូវដង្ហើមថ្មីដែលបណ្តាលមកពីវីរុសកូរូណា ( កូវីដ19 ) ដល់ប្រជាពលរដ្ឋនៅ ភូមិផ្សារភូមិថ្មីចាំយាម និងផ្សារប៉ាក់ខ្លង ឃុំប៉ាក់ខ្លង និងបានចែកម៉ាស់ សាប៊ូលាងដៃ និងបិតខិតប័ណ្ណផ្សព្វផ្សាយ ពីការអនាម័យ ការពារពីវីរូសកូវីដ19 ផងដែរ

    រដ្ឋបាលស្រុកមណ្ឌលសីមា
    03/04/2020
  • , ,

    លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំ ពិភាក្សាដោះស្រាយបញ្ហាព្រំដីដែលរៀបខឿនក្រវ៉ាត់ដី ដោយមិន ទាន់មានការឯកភាពអ្នកជាប់ព្រំជិតខាង ស្ថិតនៅភូមិ១ ឃុំប៉ាក់ខ្លង

    រដ្ឋបាលស្រុកមណ្ឌលសីមា
    02/04/2020
  • , ,

    លោក អៀវ កុសល មេឃុំប៉ាក់ខ្លង បានផ្តល់អាហារូបកណ៍ដល់សិស្សសាលាបឋមសិក្សាប៉ាក់ខ្លងចំនួន៤៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១៦០,០០០រៀល (សរុប០២លើក) ព្រមទាំងបានផ្សព្វផ្សាយការការពារ និងបង្ការពីជម្ងឺកូវិត១៩ ជូនដល់មាតាបិតានិងសិស្សានុសិស្សផង។

    រដ្ឋបាលស្រុកមណ្ឌលសីមា
    02/04/2020
  • , ,

    លោក ប្រាក់ វិចិត្រ អភិបាលស្រុក ដឹកនាំក្រុមការងារ បានចុះអប់រំផ្សព្វផ្សាយអំពី ការបង្ការ ទប់ស្កាត់ការរាលដានជម្ងឺរលាកផ្លូវដង្ហើមថ្មីដែលបណ្តាលមកពីវីរុសកូរូណា ( កូវីដ19 ) ដល់ប្រជាពលរដ្ឋនៅ ភូមិតាចាត ឃុំទួលគគីរ និងបានចែកម៉ាស់ សាប៊ូលាងដៃ និងបិតខិតប័ណ្ណផ្សព្វផ្សាយ ពីការអនាម័យ ការពារពីវីរូសកូវីដ19 ផងដែរ

    រដ្ឋបាលស្រុកមណ្ឌលសីមា
    02/04/2020
  • , ,

    លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង បានដឹកនាំក្រុមការងារ និងក្រុមប្រឹក្សាឃុំប៉ាក់ខ្លង ចុះពិនិត្យទីតាំងគម្រោងសាងសង់ផ្លូបេតុង ០១ខ្សែ ទទឹង ៥ម៉ែត្រ បណ្តោយ ៨០០ម៉ែត្រ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង។

    រដ្ឋបាលស្រុកមណ្ឌលសីមា
    02/04/2020
  • , ,

    លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប្រាក់ វិចិត្រ អភិបាលស្រុក សហការជាមួយក្រុមការងារ បានចុះអប់រំផ្សព្វផ្សាយអំពី ការបង្ការ ទប់ស្កាត់ការរាលដានជម្ងឺរលាកផ្លូវដង្ហើមថ្មីដែលបណ្តាលមកពីវីរុសកូរូណា ( កូវីដ19 ) បានចែកម៉ាស់ សាប៊ូលាងដៃ និងបិតខិតប័ណ្ណផ្សព្វផ្សាយ ពីការអនាម័យ ការពារពីវីរូសកូវីដ19 ផងដែរ នៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ។

    រដ្ឋបាលស្រុកមណ្ឌលសីមា
    01/04/2020
  • , ,

    លោក ឃឹម សានិត ជំទប់ទី១ ឃុំទួលគគីរ បានចុះផ្សព្វផ្សាយអំពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីត១៩ នៅភូមិទួលគគីរក្រោម មានប្រជាពលរដ្ឋចូលរួមចំនួន ៣២នាក់ ស្រី ១៧នាក់

    រដ្ឋបាលស្រុកមណ្ឌលសីមា
    01/04/2020
  • , ,

    លោក អៀវ កុសល មេឃុំប៉ាក់ខ្លង ក្រុមប្រឹក្សាឃុំចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយការបង្ការ ទប់ស្កាត់ ការពារ ប្រុងប្រយ័ត្នអោយបានខ្ពស់ ពីជម្ងឺវីរុសកូរូណា (កូវិដ ១៩) រួចបានចុះពិនិត្យស្ពានចាស់ទ្រុតទ្រោម និងរកទីតាំងសំរាប់សាងសង់ស្ពានថ្មីនៅពេលអនាគត នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

    រដ្ឋបាលស្រុកមណ្ឌលសីមា
    01/04/2020
  • , ,

    រដ្ឋបាលឃុំពាមក្រសោប ដែលដឹកនាំដោយលោកស្រី នាង គុន មេឃុំពាមក្រសោប ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីជម្ងឺកូវីដ 19 ដើម្បីអោយប្រជាពលរដ្ឋមានការបង្ការ ទប់ស្កាត់ ការពារ និងប្រុងប្រយ័ត្នអោយបានខ្ពស់ នៅភូមិ១ និងភូមិ២ ឃុំពាមក្រសោប ។

    រដ្ឋបាលស្រុកមណ្ឌលសីមា
    31/03/2020
  • , ,

    រដ្ឋបាលឃុំប៉ាក់ខ្លង ដែលដឹកនាំដោយលោក អៀវ កុសល មេឃុំប៉ាក់ខ្លង បានចុះផ្សព្វផ្សាយការការពារ ការបង្ការ និងទប់ស្កាត់ការរាលដាលនៃជម្ងឺរលោកផ្លូវដង្ហើម បង្ករឡើងដោយមេរោគកូរ៉ូណា (Covid-១៩) នៅភូមិ៣ ឃុំប៉ាក់ខ្លង

    រដ្ឋបាលស្រុកមណ្ឌលសីមា
    31/03/2020
  • , ,

    លោក អៀវ កុសល មេឃុំប៉ាក់ខ្លង បានផ្តល់កាតវិង ជូនដល់ ០២ គ្រួសារ ១. ឈ្មោះ ប៉ល ម៉ន នៅភូមិ ២ប៉ាក់ខ្លង ២. គ្រួសារឈ្មោះ វ៉ន ណាគ្រី នៅភូមិចាំយាម ដែលទើបសំរាលកូនរួច

    រដ្ឋបាលស្រុកមណ្ឌលសីមា
    31/03/2020