/ / /

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានប្រគល់ក្រមាចំនួន ៣០០ ក្រមា សម្រាប់ចែកជូនកងកម្លាំង និងប្រជាពលរដ្ឋ ក្នុងស្រុកមណ្ឌលសីមា

ថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានប្រគល់ក្រមាចំនួន ៣០០ ក្រមា សម្រាប់ចែកជូនកងកម្លាំង និងប្រជាពលរដ្ឋក្នុងស្រុកមណ្ឌលសីមា តាមរយៈ លោកប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    05/03/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម​ជាមួយ​ឯកឧត្តម​ ឡោះ​ ម៉ាន​ អនុរដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​ នគររូបនីយកម្ម​ និង​សំណង់​ អញ្ជើញ​ចុះពិនិត្យ​ និងប្រជុំដោះស្រាយបញ្ហាដីធ្លី ចំនួន ២ករណី​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្រែ​អំបិល​ ដែល​ប្រជាពលរដ្ឋ​ បានដាក់​សំណេី​ទៅក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម​ និង​សំណង់​

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    05/03/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ និងក្រុមប្រជាការពារភូមិក្នុងឃុំទួលគគីរ ចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់លោក ប្រាក់ អូន អាយុ ៤៦ឆ្នាំ ជាប្រជាការពារនៅភូមិទួលគគីរក្រោម ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    05/03/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លោក ប៉ែន សុផាត អភិបាលររងស្រុក មន្រ្តីការ.ក.ធ.ប ស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងលោកស្រីមេភូមិចាំយាម បានចុះពិនិត្យស្ថានភាពសំរាម និងរកទីតាំងសម្រាប់ធ្វើវេទិការផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាសំរាម នៅភូមិចាំយាម ឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    05/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំលោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីការិយាល័យពាក់ព័ន្ធ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី’’ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ’’តាមរយៈប្រព័ន្ធកម្មវិធី(ZOOM Meeting)

  • ហេង គីមឆន/
    05/03/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានជួបសំណេះសំណាល និងអបអរសាទរក្នុងឱកាស «ទិវានារីអន្ដរជាតិ ខួបលើកទី១១៥ (Internation Woman’s Day» ព្រមទាំងបានឧបត្ថម្ភ ជាថវិកាមួយចំនួន ដល់មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា

  • ហេង គីមឆន/
    05/03/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ កែសម្រួលលើរបាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង