រដ្ឋបាលស្រុកមណ្ឌលសីមា


  • , ,

    លោកឧត្តមនាវីទោ ហោ សេងលីម នាយសេនាធិការរងកងទ័ពជើង ទឹកតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកមណ្ឌលសីមា និងលោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោក ចេង មុនីរិទ្ធ អភិបាលរងស្រុក បានសហការណ៍ជាមួយក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យភូមិសាស្រ្ត ភូមិកោះប៉ោ និងភូមិចាំយាម ឃុំប៉ាក់ខ្លង ដែលជាប់ពាក់ព័ន្ធដែនជម្រកសត្វព្រៃតាតៃ និងគម្របព្រៃឈើ២០០២ ។

    រដ្ឋបាលស្រុកមណ្ឌលសីមា
    23/07/2020
  • , ,

    ឯកឧត្តម កាយ សំរួម និងលោកជំទាវ ព្រមទាំងសហការី បាននាំ យកទេយ្យទានមកវេរប្រគេនព្រះសង្ឃនៅវត្ត សារគរាម (ហៅវត្តពាមក្រសោប) ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ។

    រដ្ឋបាលស្រុកមណ្ឌលសីមា
    23/07/2020
  • , ,

    រដ្ឋបាលឃុំប៉ាក់ខ្លង អនុវត្តសកម្មភាពការចុះឆ្វៀលដីជំហាន ដំបូង បានចំនួន២ភូមិ នៅភូមិចាំយាម និងភូមិកោះប៉ោ

    រដ្ឋបាលស្រុកមណ្ឌលសីមា
    22/07/2020
  • , ,

    លោក ថាន់ វីណៃ អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ស្រុក សហការណ៍នឹងរដ្ឋបាលឃុំប៉ាក់ខ្លង ចុះសម្ភាសន៍គ្រួសារក្រីក្រ សម្ភាសន៍បានចំនួន ៥១ គ្រួសារ នៃគ្រួសារស្នើសុំបន្ថែមលើកទី៣ ចំនួន៩៩ គ្រួសារ នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

    រដ្ឋបាលស្រុកមណ្ឌលសីមា
    22/07/2020
  • , ,

    លោកស្រី រិន្ទសោភាភ័ក្ត្រ អភិបាលរងស្រុក និងលោក រស់ វីរ៉ាវុធ ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុងបានដឹកនាំកិច្ចប្រជុំ គណៈកម្មការសុរិយោដីខេត្ត ដើម្បីកំណត់តំបន់ធ្វើការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិ១ ភូមិ២ និងភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

    រដ្ឋបាលស្រុកមណ្ឌលសីមា
    22/07/2020
  • , ,

    ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាននាំយកទានព្រះវស្សា និងទេយ្យទាន ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះ វស្សានៅវត្តរុក្ខសិលារាម (ហៅវត្តតាចាត) ស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា

    រដ្ឋបាលស្រុកមណ្ឌលសីមា
    22/07/2020
  • , ,

    លោកឧត្តមនាវីទោ ហោ សេងលីម នាយសេនាធិការរងកងទ័ពជើងទឹក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជា ការកងទ័ពជើងទឹក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកមណ្ឌលសីមា និងលោក ប្រាក់ វិចិត្រ អភិបាលស្រុក បានចុះពិនិត្យ ភូមិសាស្រ្តឃុំទួល គគីរ ស្រុកមណ្ឌលសីមា ដែលជាប់ពាក់ព័ន្ធដែនជម្រកសត្វព្រៃពាមក្រសោប និងដែនជម្រកសត្វព្រៃតាតៃ ។

    រដ្ឋបាលស្រុកមណ្ឌលសីមា
    22/07/2020
  • , ,

    លោក ម៉ែន ចាន់ដារ៉ា នាយករងរដ្ឋបាលស្រុក លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ក្រុមប្រឹក្សាឃុំ អនុភូមិនាងកុក ចូលរួមក្នុងកិច្ចប្រជុំប្រគល់អចលនវត្ថុចំនួន ២កន្លែង គឺវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ ០៩០៥០១០៦-១៩៦៩ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ និងអចលនវត្ថុលេខ ០៩០៥០១០៦-១៩៧០ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ដែលមានទីតាំងស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

    រដ្ឋបាលស្រុកមណ្ឌលសីមា
    22/07/2020
  • , ,

    លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុក និងលោក ស្រ៊ុន សុខហៀង អគ្គនាយកក្រុមហ៊ុន Inbiznest Plc បាន បើកវត្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រង់ទិន្នន័យតាមប្រព័ន្ធ Excel

    រដ្ឋបាលស្រុកមណ្ឌលសីមា
    22/07/2020
  • , ,

    លោកឧត្តមនាវីទោ ហោ សេងលីម នាយសេនាធិការរងកងទ័ពជើងទឹក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកមណ្ឌលសីមា និងលោក ប្រាក់ វិចិត្រ អភិបាលស្រុក មេឃុំប៉ាក់ខ្លង បានចុះពិនិត្យ ភូមិសាស្រ្តភូមិឃុំពាមក្រសោប និងភូមិបឹងកាឆាង ក្នុងឃុំប៉ាក់ខ្លង ដែលជាប់ពាក់ព័ន្ធដែនជម្រកសត្វព្រៃពាមក្រសោប និងដែនជម្រកសត្វព្រៃតាតៃ ។

    រដ្ឋបាលស្រុកមណ្ឌលសីមា
    21/07/2020
  • , ,

    រដ្ឋបាលឃុំប៉ាក់ខ្លង អនុវត្តសកម្មភាពការចុះឆ្វៀលដីជំហាន ដំបូង នៅទីបញ្ជាការវរៈលេខ៣ ចំណុចគីរីវង់ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង

    រដ្ឋបាលស្រុកមណ្ឌលសីមា
    21/07/2020
  • , ,

    លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញជាគណៈអធិបតី លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងលោកប្រធានការិយា ល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដី ប្រកាស កំណត់តំបន់ធ្វើការ វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅ ភូមិ១ ភូមិ២ និងភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

    រដ្ឋបាលស្រុកមណ្ឌលសីមា
    21/07/2020