ថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២០ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាននាំយកទានព្រះវស្សា និងទេយ្យទាន ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះ វស្សានៅវត្តរុក្ខសិលារាម (ហៅវត្តតាចាត) ស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។