ហេង គីមឆន


  • ដោយមានការណែនាំចង្អុរបង្ហាញពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នារសៀលថ្ងៃអង្គារ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ តំណាងឲ្យលោកអភិបាលក្រុង បានចូលរួមសហការជាមួយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត បានឈូសឆាយផ្លូវមួយខ្សែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងរដូវវស្សា ដែលស្ថិតនៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

    , ,
    ហេង គីមឆន
    12/08/2020
  • លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទសហកាជាមួយព្រះគ្រូលេខាគណខេត្ត។ និមន្ត អញ្ជើញ ទៅថ្វាយបង្គំសួរសុខទុក្ខសមណសិស្សវត្តចន្ទមុនីរាមអណ្ដូងទឹក រួចបន្តទៅក្រាបបង្គំសួរសុខទុក្ខនិងពិភាក្សាការគង់ចាំព្រះវស្សារបស់ព្រះភិក្ខុសង្ឃ សាមណេរ សីលវន្តសីលវតី លោកយាយលោកតា និងការរៀបចំបោះឆ្នោតជ្រើសរើសអាចារ្យ គណ:កម្មការវត្ត ការចុះបញ្ជីប្លង់ដីវត្តនិងកិច្ចការការកសាងសមិទ្ធិផលនានាក្នុង វត្តប្រជារដ្ឋកំសាន្តឋានសួគ៌ និងវត្តភ្នំប្រចៀវ ។ រួចហើយក៏បន្តអមដំណើរឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមកម្មវិធីបុណ្យគម្រប់៧ថ្ងៃអតីតមេឃុំតានូន នៅស្រុក បូទុមសាគរ ខេត្តកោះកុង។

    , ,
    ហេង គីមឆន
    12/08/2020
  • លោក ឃី វុធ អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ប្រធានការិយាល័យ ០១រូប និងមន្រ្តី ០១រូប បានចូលរួមសហការជាមួយអង្គភាពច្រកចេញ-ចូលតែមួយ សាលាខេត្ត ក្នុងការសម្របសម្រួលបច្ចេកទេសបំពេញបែបបទការចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលោហៈធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្កា នៅក្នុងស្រុកបូទុមសាគរ ។

    , ,
    ហេង គីមឆន
    11/08/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្តីពីវឌ្ឍនភាព នៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

    , ,
    ហេង គីមឆន
    11/08/2020
  • លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យសំណើ សុំបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត កំឡុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ឆ្នាំ២០២០។

    , ,
    ហេង គីមឆន
    11/08/2020
  • លោកអនុប្រធានមន្ទីរ​ និងមន្ត្រី​ជំនាញ​មន្ទីរ​ ០២រូប​ បានចុះត្រួតពិនិត្យ និងណែនាំដល់អាជីវករដែលមានមុខរបរបើកហាងលក់ និងឬ/ជួសជុលគ្រឿងសម្ភារបរិក្ខារវិទ្យុគមនាគមន៍ និងទូរគមនាគមន៍ និងហាងលក់គ្រឿងសម្ភារបរិក្ខារកុំព្យូទ័រ និង/ឬ ឧបករណ៍អេឡិចត្រូនិកដែលបំពាក់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង/ឬសូហ្វវែរ អញ្ជេីញមកមន្ទីរដេីម្បីបំពេញពាក្យស្នេីសុំថ្មី​ និងបន្តសុពលភាពលិខិតអនុញ្ញាតនៅមន្ទីរ​។

    , ,
    ហេង គីមឆន
    11/08/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅអ្នកបើកបរដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម ព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តដឹកទំនិញផងដែរ។

    , ,
    ហេង គីមឆន
    11/08/2020
  • លោកស្រី ម៉េង សុវណ្ណមល្លិកា អនុប្រធានមន្ទីរនិងលោកស្រី លាង ធារី ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកនៃមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបានអនុញ្ញាតឲ្យអង្គការសង្គ្រោះកុមារ(Save the Children)រួមជាមួយអង្គការភីន(People in Need)ជួបពិភាក្សាពិគ្រោះយោបល់ ដើម្បីប្រមូលទិន្នន័យកសាងសំណើគម្រោងសម្រាប់គាំទ្រវិស័យអប់រំរួមបញ្ចូលទាំងការងារ អនាម័យទឹកស្អាត ជលផល និងអេកូទេសចរណ៍

    , ,
    ហេង គីមឆន
    11/08/2020
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខេត្តកោះកុង បានផ្ដល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល។

    , ,
    ហេង គីមឆន
    11/08/2020
  • ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមពិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សម្រាប់បណ្តុំអាជីវកម្មស្វាយចន្ទី ក្នុងភូមិនាពិសី ឃុំជីខក្រោម ស្រុកស្រែអំបិល

    , ,
    ហេង គីមឆន
    10/08/2020
  • លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្តកោះកុង បានចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំអគារ «S» ទីស្តីការក្រសួងមហាផ្ទៃ ក្រោមធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន។

    , ,
    ហេង គីមឆន
    10/08/2020
  • នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ បានដឹកនាំកិច្ចប្រជុំជាមួយគណ:កម្មការសហគមន៍នេសាទ តំបន់ឆ្នេរឃុំថ្មស

    , ,
    ហេង គីមឆន
    10/08/2020