/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្តីពីវឌ្ឍនភាព នៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្តីពីវឌ្ឍនភាព នៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អមដណើរដោយ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តកោះកុង។ កិច្ចប្រជុំនេះ ប្រព្រឹត្តនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ក្រោមអធិតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

សមាសភាពអញ្ជើញចូលរួមមាន៖ តំណាងក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការពារជាតិ តំណាងរដ្ឋបាលខេត្តកោះកុង អភិបាលក្រុង ស្រុកទាំង៧នៃខេត្តកោះកុង មេឃុំ ចៅសង្កាត់ និងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះគឺដើម្បី
-បង្ហាញពីនីតិវិធី និងវិធីសាស្ត្រនៃការធ្វើអត្តសញ្ញាណក្បាលដី និងអត្តសញ្ញាណគ្រួសារកាន់កាប់ដី តាមរយៈស្វ័យប្រកាស
-បង្ហាញពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តកោះកុង
-បង្ហាញពីការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រក្រុង ស្រុកនីមួយៗ។

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ ហាន់​ ចក់​ ប្រធានការិយាល័យពាហិរសាសនា​ នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ តំណាងលោកប្រធានមន្ទីរ បានចូលរួមសិក្ខាសាលា ស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMIS) ថ្មី

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករកការជិកគាស់ និងការធ្វើមាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានដឹកនាំកិច្ចប្រជុំ ស្ដីពីការប្រតិបត្តិអាចារ្យ អាចារិនី គណៈកម្មការវត្ត ក្នុងក្រុងខេមរភូមិន្ទ

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោកនាយកឧទ្យានជាតិបទុមសាគរ និងលោកនាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបទុមសាគរ ក្រោមការដឹកនាំរបស់លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ នៅសាលប្រជុំ (ខ) សាលាស្រុកបទុមសាគរ។