រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ហ៊ីន ហ៊ឺង មេភូមិទួលពោធិ៍ បានសហការជាមួយ ប៉ុស្ដិ៍នគរបាល រដ្ឋបាលតានូន ចុះផ្សព្វផ្សាយស្ដីពីគោលនយោបាយភូមិមានសុវត្ថិភាព ៧ចំណុច ក្នុងចំណុច០៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ នៅភូមិទួលពោធិ៍ ឃុំតានូន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/08/2024
  • លោក យិន មនោ លោក សាត សុមុនី លោក ហេង ផុន សមាជិកក្រុមប្រឹក្សាស្រុក លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាង លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគ បានដឹកនាំមន្រ្តីនៃរដ្ឋបាលសាលាស្រុកបូទុមសាគរ នាំយកយកនូវទេយ្យវត្ថុ នៅវត្តគិរីជលសាធ្មទស្សនា (ហៅវត្តភ្នំត្រងោល) ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/08/2024
  • លោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ បានអញ្ជើញចុះពិនិត្យទីតាំងប៉ុស្តិ៍ការពារសន្តិសុខសុវត្ថិភាពចរាចរណ៍ និងអាវុធជាតិផ្ទុះ នៅមូលដ្ឋានស្រុកបូទុមសាគរ ស្ថិតនៅភូមិតាំកាន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/08/2024
  • លោក ម៉េស ឈុនប្រធានការិយាល័យអប់រំ យុវជន និងកីឡា និងលោក សាញ់ ណារិទ្ធមន្រ្តីការិយាល័យ បានចុះសម្របសម្រួលដើម្បីជួយគ្រូបង្រៀនសិស្សរៀនយឺតថ្នាក់ទី៦ នៅសាលាបឋមស្រែថ្មី ស្ថិតនភូមិស្រែថ្មី ឃុំថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/08/2024
  • លោក វ៉ន វ៉ាត មេឃុំតានូន បានប្រគល់ប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រចំនួន ២គ្រួសាមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិតានូន ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/08/2024
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ពេជ្រ សិលា អភិបាលស្តីទី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក បានដឹកនាំមន្រ្តីនៃរដ្ឋបាលសាលាស្រុកបូទុមសាគរ ចូលរួមអមអំណើរ ឯកឧត្តម មាស ប៊ុនឡី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្តូងទឹក ក្នុងពិធីប្រគេនទេយ្យវត្ថុចំនួន៤វត្ត គឺ ១.វត្តពោធិរង្សី ហៅវត្តកណ្តោល ២.វត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ៣.វត្តគិរីបូទុម ហៅវត្តតាអុក ៤.និងវត្តគិរីមាលីជលសាធម្មទស្សនា ហៅវត្តភ្នំត្រងោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/08/2024
  • រដ្ឋបាលឃុំតានូន សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ ធនាគារ ខេប៊ី ប្រាសាក់ ម.ក សាខាអណ្ដូងទឹក ដែលបានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់រដ្ឋបាលឃុំ ដើម្បីចូលរួមចំណែកក្នុងការរៀបចំ និងកែលម្អសោភ័ណ្ឌភាពនៅបរិវេណទីធ្លា សាលាឃុំតានូន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/08/2024
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានអនុម័តចុះឈ្មោះជូនស្រ្តីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលមានប័ណ្ណសមធម៌ឈ្មោះ ឃុត គី អាយុ៤៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីទទួលបានអត្ថប្រយោជន៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/08/2024
  • លោក វ៉ន វ៉ាត មេឃុំតានូន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំអំពីដំណើរការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គ្រួសារងាយរង ហានិភ័យ និងធ្វើបច្ចុប្បន្នភាពប័ណ្ណសមធម៌ជិតអស់សុពលភាពនាចុងឆ្នាំ២០២៤ ដល់មេភូមិ និងមន្ត្រីទទួលបន្ទុកកម្មវិធី

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/08/2024
  • លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ ដោយមានការចូលរួមពីខាងសហគមន៍ ចុះពិនិត្យទីតាំងគ្រោងទុកជាដីរដ្ឋ មុនចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធដី ស្ថិតនៅក្នុងភូមិប្រៃ និងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/08/2024
  • លោក ហេង នាង ប្រធានការិយាល័យប្រជាពលរដ្ឋ ស្រុកបូទុមសាគរបានចុះបើប្រអប់សំបុត្របញ្ចេញមតិ និងបណ្តឹងតវ៉ានៅរដ្ឋបាលឃុំអណ្តូងទឹក រដ្ឋបាលឃុំតានូន និងរដ្ឋបាលឃុំថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/08/2024
  • រដ្ឋបាលឃុំតានូន សូមគោរពជូនដំណឹងដល់ពុកម៉ែ បងប្អូន មានពិការភាពកាយសម្បទាទាំងអស់ ដែលរស់នៅឃុំតានូន ឲ្យបានជ្រាបថា៖ ក្រុមការងារជួសជុលចល័តតាមសហគមន៍ នៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺ នឹងចុះពិនិត្យ និងផ្តល់សេវាជួសជុលអវយវ:សិប្បនិម្មិត រណប រទេះរុញ និងផ្តល់រទេះរុញថ្មី ឈើច្រត់ផ្សេងៗ តាមកាលបរិច្ឆេទ ពេលវេលា និងទីតាំង ដូចក្នុងលិខិតជូនដំណឹងខាងក្រោម

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/08/2024