រដ្ឋបាលស្រុកបូទុមសាគរ


  • លោកស្រី ង៉ែ ដា ជំទប់ទី១ឃុំ និងជាអ្នកទទួលបន្ទុកកិច្ចការស្រ្តី នឹងកុមារឃុំបានដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិ សហការជាមួយសិស្សនិស្សិត បញ្ញ្ញវ័ន្តក្មេងវត្ត បានយកថវិការដ្ឋបាលឃុំ ចំនួន១០០.០០០រៀល និងថវិការបស់សិស្សនិស្សិត បញ្ញវ័ន្តក្មេងវត្ត ចំនួន១០០.០០០រៀលក្នុងនោះថវិកាផ្ទាល់ខ្លួនរបស់ លោក អុិន ម៉េងក្រុមប្រឹក្សាឃុំចំនួន៥០.០០០រៀល សរុប២៥០.០០០រៀលជូន ប្អូនស្រី យឿន សី អាយុ៣៦ឆ្នាំ កើតជំងឺដុំគិសក្រោមសុដន់ ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    22/09/2024
  • លោក យិន យួត ជំទបទី១ តំណាងឲ្យលោកមេឃុំអណ្តូងទឹក រួមជាមួយក្រុមប្រឹក្សារបស់​គ.ផ.ថ ក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការស្ត្រី និងកុមារឃុំ ស្មៀនឃុំ និងជំនួយការហិរញ្ញវត្ថុឃុំ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការកំណត់មាតិការថវិការ និងលិខិតយុត្តិការចំណាយសម្រាប់ទូទាត់គម្រោងសេវាសង្គមនៅរដ្ឋបាលឃុំ- សង្កាត់ ក្រោមអធិបតីភាពលោកស្រី ឈី វ៉ា អភិបាលរងខេត្ត តំណាងឲ្យលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/09/2024
  • លោក សយ សុផល នាយករងរដ្ឋបាលស្រុក និងលោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការកំណត់មាតិកាថវិកា និងលិខិតយុត្តិការចំណាយសម្រាប់ទូទាត់គម្រោងសេវាសង្គមនៅរដ្ឋបាលឃុំសង្កាត់ ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/09/2024
  • លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក និងមន្រ្តីរាជការនៃរដ្ឋបាលសាលាស្រុកបូទុមសាគរ បានចូលរួមកាន់វេនបិណ្ឌទី១ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ប្រកបដោយទឹកមុខសោមនស្សរីករាយក្នុងព្រះពុទ្ធសាសនា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/09/2024
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌទី១ របស់ ឯកឧត្តម យុទ្ធ ភូថង និងលោកជំទាវ នៅវត្តអម្ពទិយារាម (ហៅវត្តព្រែកស្វាយ) ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/09/2024
  • លោកស្រី ង៉ែ ដា ជំទប់ទី១ឃុំកណ្តោលបានអនុម័តចុះឈ្មោះជូនស្រ្តីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលមានប័ណ្ណសមធម៌ ចំនួន:០១នាក់ ឈ្មោះ ណេន រី អាយុ ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/09/2024
  • លោក ក្រូច បូរីសីហា អភិបាលស្រុក បានដឹកនាំលោកអភិបាលរងស្រុក នាយករងសាលាស្រុក ប្រធាន អនុប្រធានការិ.ដ.ន.ស.ភ និងមន្រ្តី សរុប៥រូប បានចូលរួមសិក្ខា សាលាស្តីពី នីតិវិធី នៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិក្នុងវិស័យសំណង់ ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ដារិទ្ធ និងឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/09/2024
  • លោក ហ៊ុយ សំណាង មេឃុំកណ្តោល បានដឹកនាំក្រុមប្រឹក្សាឃុំមេភូមិ និងមានការចូលរួមពីសមាជិកស.ស.យ.កឃុំ នាំយកនូវថវិការបស់ ឯកឧត្តមឈឿនកុសលវីរៈប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្ដាល និងលោកជំទាវ សាំង សូរធុកា ចំនួន ២០ ម៉ឺនរៀល អង្ក១បាវ៥០គីឡូ និងទឹកសុទ្ធ ១០យួរ ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសព ដោយសព ឈ្មោះ សំ ម៉ូវ អាយុ ៥៤ឆ្នាំ បានទទួលមរណភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/09/2024
  • លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំ បានសហការជាមួយលោកមេភូមិទួលពោធិ៍ ចុះសួរសុខទុក្ខគ្រួសារក្រីក្រចំនួន២គ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/09/2024
  • លោក សាង ស៊ីណេត អភិបាលរងស្រុក និងជាប្រធានលេខាធិការដ្ឋានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ តំណាងលោក ក្រូច បូរីសីហា អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកកិច្ចប្រជុំការងារចាំបាច់មួយចំនួន របស់លេខាធិការដ្ឋាន ដឹកនាំត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិ-ឃុំមាន សុវត្ថិភាព នៅតាមបណ្តាឃុំ ទូទាំងស្រុកបូទុមសាគរ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/09/2024
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/09/2024
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់គណៈអភិបាល ដែលមានរបៀបវារៈដូចខាងក្រោម៖១.ពិនិត្យ ពិភាក្សា ការកែសម្រួលនិមិត្តសញ្ញា និងនិយមន័យនិមិត្តសញ្ញា របស់ រដ្ឋបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/09/2024