រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរបានអញ្ជើញចូលរួមពីធីក្រុងពាលីក្នុងពិធីបុណ្យដារលានប្រចាំឆ្នាំដើម្បីបួងសួងសូមសេចក្ដីសុខ សេចក្ដីចម្រើន កើតមានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក ពិធីបុណ្យប្រារព្ធធ្វើនៅទីតាំងលោកយាយលាវ ក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/03/2025
  • លោកស្រី ង៉ែ ដា ជំទប់ទី១ និងជាអ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ បានដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិប្រលានបានយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារលោកយាយ មាស បៀ អាយុ៥៨ឆ្នាំ ដោយគ្រួសារគាត់មានជីវភាពខ្វះខាតកំពុងជួបការលំបាក រស់នៅភូមិប្រលាន ឃុំកណ្តោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/03/2025
  • លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោកមេឃុំអណ្តូងទឹក បានដឹកនាំក្រុមការងារឃុំ ចុះពិនិត្យដំណើរការសាងសង់ផ្ទះរបស់ប្អូនប្រុស រិន ហើប ជាយុវជនកំព្រាឪពុក ម្តាយ តាំងពីតូច គ្មានទីពឹង ព្រមទាំងកំពុងមានជីវភាពលំបាក ស្ថិតនៅភូមិប្រៃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/03/2025
  • លោក គឹម ជឿង ជំទប់ទី១ និង គ.ក.ន.ក ឃុំ បានចុះផ្សព្វផ្សាយស្ដីពីទម្លាប់ល្អក្នុងការអនុវត្តអនាម័យជាប្រចាំនិងសេចក្តីណែនាំពីវិធីសាស្ត្រក្នុងការប្រើប្រាស់ឧបករណ៍នៃការផ្លាស់ប្ដូរឥរិយាបថ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/03/2025
  • លោក ផង់ សំអុង មេភូមិអណ្តូងទឹក បានចូលរួមសហការជាមួយលោក អ៊ូ សឹងធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអណ្តូងទឹក និងលោកគ្រូ អ្នកគ្រូ ចុះបើកវេទិការផ្សព្វផ្សាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច និងផ្សព្វផ្សាយអំពីថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជូនដល់សិស្សានុសិស្ស នៃវិទ្យាល័យបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/03/2025
  • លោក កែវ ណារ៉ា ក្រុមប្រឹក្សាឃុំថ្មស បានចូលរួមជាមួយ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងមានការសហការចូលរួមពី លោកអធិការរងជំនាញផ្នែកចរាចរណ៍ និងអធិការរងផ្នែកគ្រឿងញៀន បានចុះផ្សព្វផ្សាយផលប៉ះពាល់នៃការប្រេីប្រាស់គ្រឿងញៀននិងវិធីបង្ការគ្រោះថ្នាក់ចរាចរណ៍ នៅវិទ្យាល័យថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/03/2025
  • លោក ក្រូច​ បូរីសីហា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិ ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានអញ្ជើញចូលរួមពិធីប្រកាសការកែសម្រួល និងតែងតាំងសមាស ភាព ប្រធាន អនុប្រធាន គណៈកិត្តិយស ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការ ក្រុមការងារកាកបាទក្រហមកម្ពុជាសង្កាត់ និងអ្នកស្ម័គ្រចិត្តភូមិ នៃអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/03/2025
  • រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោកស្រី

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/03/2025
  • លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ លោកនាយករង លោកមេឃុំ និងស្មៀនឃុំទាំងបួន ចូលរួមវគ្គបំប៉នរបស់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/03/2025
  • លោក ឈឹម ឆាយ អនុភូមិទួលពោធិ៍ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលតានូន លោកនាយកសាលាបឋមសិក្សាភូមិអភិវឌ្ឍន៍ថ្មី ចុះផ្សព្វផ្សាយស្ដីពីគោលនយោបាយភូមិមានសុវត្ថិភាព ៧ចំណុច ក្នុងចំណុច០២និង០៣

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/03/2025
  • លោក ហេង នាង ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបូទុមសាគរបាន ចុះបើកប្រអប់សំបុត្របញ្ចេញមតិ និងបណ្តឹងតវ៉ា នៅឃុំកណ្តោល និង ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/03/2025
  • លោក ហាក់ បូរ៉ា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុកបូទុមសាគរ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងផ្សព្វផ្សាយស្តីពីការប្រមូលទិន្នន័យនិងទីតាំងសំណង់បណ្តោះអាសន្នតាមរាជធានី ទីក្រុង និងទីប្រជុំជន និងទិន្នន័យតម្រូវការលំនៅឋានតាមភូមិឃុំសង្កាត់នៃរាជធានីខេត្តទាំង២៥

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/03/2025