រដ្ឋបាលស្រុកបូទុមសាគរ


  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក, លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ និង ក្រុមការងារស្រុកបូទុមសាគរ ដោយមានការអញ្ជើញចូលរួមជាមួយវត្តមានលោកជំទាវ ស ស៊ីមអុីម សមាជិកក្រុមប្រឹក្សាខេត្ត និងបងប្អូននៅឃុំអណ្តូងទឹក បានយកទេយ្យទានប្រគេនព្រះសង្ឃ គង់នៅវត្តប្រជាកំសាន្តឋានសួគ៍ ស្ថិតក្នុងឃុំតានូន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/04/2020
  • លោក ឆឹង ង៉ែ មេឃុំកណ្តោល ដឹកនាំក្រុមការងារ សហការជាមួយសមាជិក ស.ស.យ.ក.ស្រុក ឃុំ ដឹកនាំដោយលោក សាង សុីណេត អភិបាលរងស្រុកបូទុមសាគរ និងជាប្រធាន ស.ស.យ.ក.ស្រុកបូទុមសារគរ បានចុះចាក់មេក្រូផ្សព្វផ្សាយពីវិធានការបង្ការពីជំងឺ covid-19

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/04/2020
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក ដឹកនាំក្រុមការងារ ចុះដល់មូលដ្ឋានប្រជាពលរដ្ឋ ធ្វើការដោះស្រាយបញ្ហារំដោះទឹក ក្នុងមូលដ្ឋាន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/04/2020
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក ដឹកនាំក្រុមការងារ សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំ បានធ្វើការចុះចល័តតាមភូមិនីមួយៗ ដើម្បីត្រួតពិនិត្យសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងបញ្ឈប់រាល់ការជួបជុំ រាំរែក ដែលមានលក្ខណៈទ្រង់ទ្រាយធំ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/04/2020
  • លោក ឆឹង ង៉ែ មេឃុំ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិប្រលាន បានផ្ដល់ អណ្ដូងលូ ចំនួន ៧កង់ ជូនលោក ទូច ង៉ាន់ នៅភូមិប្រលាន ព្រមទាំងផ្សព្វផ្សាយ ណែនាំពីវិធានការបង្ការ និងការពារ( វីរុសថ្មីកូវិដ19 ) បានចែកទឹក អាល់កុល ចំនួន ១ដបធំ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិប្រលាន ក្នុងឃុំកណ្ដោល ដែលជាអំណោយរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/04/2020
  • លោកស្រី ស្រី សូរិយា ដឹកនាំក្រុមការងារចុះផ្ដល់សំបុត្រកំណើតជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋាន និងបើកគណនេយ្យសាច់ប្រាក់ជូនគ្រួសារ លោកស្រី វ៉ឹង សារ៉ុម ដែលទើបសម្រាលកូនរួចដែលស្ថិតនៅក្នុងភូមិថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/04/2020
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានធ្វើការចុះបញ្ជីរ និងផ្តល់កាវីងជូនស្ត្រីមានផ្ទៃពោះ ឈ្មោះ ជេស សារ៉ាន់ មានទីលំនៅ ភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានជីវភាពក្រីក្រ(មានបណ្ណ័ក្រីក្រ) ដើម្បីយកទៅប្រើប្រាស់តាមការណែនាំរបស់មណ្ឌលសុខភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/04/2020
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក ដឹកនាំក្រុមការងារ សហការជាមួយប៉ុសិ៍្តរដ្ឋបាលឃុំ ធ្វើការដើរល្បាត ចល័ត និងត្រួតពិនិត្យតាម មូលដ្ឋានរាងខ្លួនដើម្បីអោយប្រាកដថា គ្មានការជួបជុំជាលក្ខណះ ទ្រង់ទ្រាយធំ និងមានសណ្តាប់ធ្នាប់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/04/2020
  • លោក ហាក់ ឡេង អភិបាលនៃគណ:អភិបាលស្រុក បានចាត់អោយលោក នៅ វុទ្ធី ប្រធានអង្គលទ្ធកម្មស្រុក និងលោក អាន ចាន់គង្គា អនុប្រធាន ការិយាល័យផែន និងគាំទ្រឃុំសង្កាត់ សហការណ៍ជាមួយរដ្ឋបាលឃុំកណ្តោល ចុះចាក់មេក្រូផ្សព្វផ្សាយពីការពារនៃការរាតត្បាត នៃជម្ងឺកូវីដ១៩ នៅសាលាឃុំកណ្តោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/04/2020
  • លោក នី ដារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស តំណាងឲ្យលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានមកទទួលម៉ាស់ចំនួន ៥កេះស្មើនឹង ៤៥០០ម៉ាស់ និងម៉ាស៊ីនវាស់កម្តៅចំនួន ៤ ដែលជាអំណោយរបស់ ឯកឧត្តមចៅ ភិរុណ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/04/2020
  • លោក ហាក់ ឡេង អភិបាលស្រុក បានដឹកនាំក្រុមការងារ និងអាជ្ញាធរឃុំអណ្ដូងទឹក បានចុះសួរសុខទុក្ខ និងចែកម៉ាស់ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិប្រទាល ឃុំអណ្ដូទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/04/2020
  • លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចំនួន១៥គ្រួសារ ស្ថិតនៅភូមិតាមាឃ ភូមិតាអុក និងប្រទាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/04/2020