រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ឆឹង ង៉ែ មេឃុំកណ្ដោល រួមនឹងក្រុមការងារបាននាំយកថវិការបស់ ឯកឧត្តម ឈឿន កុសលវីរៈ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំកណ្តោល បាននាំយកថវិការ ចំនួន២០មុឺនរៀល និងអង្ករ១បាវស្មើរ និង៥០គីឡូ ចូលរួមបុណ្យសព លោក ឈី វ៉ុន អាយុ៤១ឆ្មាំ ដែលបានស្លាប់ដោយលង់ទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/08/2020
  • លោក ក្រូច បូរីសីហា អភិបាលស្ដីទី សហការជាមួយ ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាអនុប្រធានគណៈកម្មការទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិខេត្តកោះកុង បានដឹកនាំក្រុមការងារចម្រុះ ប្រជុំពិភាក្សា ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/08/2020
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក កែវ នីបូរ៉ា អភិបាលរងស្រុក បានដឹកនាំស្រុក ចូលរួមបុណ្យសព លោក ជឺ ជួន ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង ២:៣០នាទីរសៀល ដោយរោគគារពាធ នៅមន្ទីរពេទ្យ ព្រះកេតុមាលា រាជធានីភ្នំពេញក្នុងជន្មាយុ ៥៦ឆ្នាំ សពតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានស្ថិត នៅភូមិទួលពោធិ៍ ឃុំតានូន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/08/2020
  • លោក ក្រូច បូរីសីហា អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងជាក់ស្តែងដែលប្រជាពលរដ្ឋស្នើសុំកាត់ឆ្វៀលទុកសម្រាប់ធ្វើស្រែ ព្រោះជាដីដែលបានកាប់កាប់អាស្រ័យផើយូរឆ្នាំមកហើយ ស្ថិតនៅភូមិតាំកន់ ឃុំកណ្ដោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/08/2020
  • លោក ឈាំង សុខ សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោកមេឃុំព្រមទាំង លោកមេភូមិកណ្ដោល បានចូលរួមទិវាចំការបង្ហាញ អំពីដំណាំត្រសក់ទ្រើង រៀបចំដោយអង្គការសង្គ្រោះកុមារ សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងអង្គការ IDEដែលមានប្រជាពលរដ្ឋចូលរួមសរុប២៦ នាក់ ស្រី ១១ នាក់ស្ថិតនៅ ភូមិកណ្ដាល ឃុំកណ្ដាល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/08/2020
  • លោក អភិបាលស្រុក បានចាត់អោយ លោក ប៊ូ វាសនា ប្រធានការិ.សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងលោកស្រី សាត សុវណ្ណរ៉េត ប្រធានការិ.សង្គមកិច្ច និងសុខុមាលភាពសង្គម និង ក្រុមការងារស្រុក បានសហការជាមួយអាជ្ញាធរភូមិ ឃុំ បានចុះពិនិត្យមើលផ្លូវលិចទឹកមួយកន្លែងនៅចំណុចផ្ទះត្រចៀកកាំ ខាងផ្លូវក្រោមផ្សារ ដែលធ្វើអោយលិចផ្លូវធ្វើដំណើរនិងលិចផ្ទះប្រជាពលរដ្ឋ ចំនួនពីរគ្រួសារ មូលហេតុដោយសារគ្មានប្រពន្ធ័រំដោះទឹកចេញ ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    05/08/2020
  • លោកស្រី ធូ សារឹម ជំទប់ទី២ តំណាងអោយលោក ឆឹង ង៉ែ មេឃុំកណ្តោលបានផ្តល់កាតវីងជូនស្រ្តីមានផ្ទៃពោះឈ្មោះ ញឹប ដាវី អាយុ៣១ឆ្នាំ មានទីលំនៅភូមិតាំកន់ ឃុំកណ្តោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    05/08/2020
  • លោក យិន យួត ជំទប់ទី១ តំណាងអោយលោក ឃៀង យិង មេឃុំអណ្តូងទឹក បានផ្តល់កាតវីងជូនស្រ្តីមានផ្ទៃពោះឈ្មោះ ឡុក ចាន់វត្តី អាយុ២៩ឆ្នាំ មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    05/08/2020
  • រដ្ឋបាលស្រុកបូទុមសាគរបានរៀបចំកិច្ចប្រជុំពិភាក្សាការងារការងារមួយចំនួនជាមួយលោក លោក ស្រីប្រធានការិយាល័យចំណុះទាំង១៣ របស់រដ្ឋបាលស្រុកបូទុមសាគរ ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលនៃគណ:អភិបាលស្រុក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/08/2020
  • លោក ហាក់ ឡេង អភិបាលស្រុក និងលោក កែវ នីបូរ៉ា អភិបាលរងស្រុក ព្រមទាំងអាជ្ញាធរឃុំកណ្ដោល ចុះសួរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលបណ្ដាលឱ្យលិចសំយ៉ាប់ផ្ទះ, ស្រែ របស់ប្រជាពលរដ្ឋ នៅឃុំកណ្ដោល ស្រុកបូទូមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/08/2020
  • សាខាកាំកុងត្រូលខេត្តកោះកុង សហការជាមួយរដ្ឋបាលស្រុក ចុះពិនិត្យសុវត្ថិភាពចំណីអាហារនៅក្នុងផ្សារអណ្តូងទឹក ស្ថិតនៅក្នុងភូមិអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/08/2020
  • លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បូទុមសាគរ បានចាត់ឱ្យ លោកស្រី អ៊ិន សោភ័ណ អនុប្រធាន អនុសាខាកាកបាទក្រហម កម្ពុជាស្រុក បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហកម្ពុជា សហការជាមួយ អាជ្ញាធរឃុំថ្មស ចុះសួរសុខទុក្ខនាំអំណោយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ចំនួន ២២គ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/08/2020